ថ្នាក់ដឹកនាំសាលាដំបូងខេត្តសុំអោយកងកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ត្រូវបង្កើនការយកចិត្តទុកដាក់ការអនុវត្តច្បាប់អោយកានតែប្រសើរ
ព័ត៌មានជាតិ
178

បន្ទាយមានជ័យ៖ ថ្នាក់ដឹកនាំសាលាដំបូងខេត្តសុំអោយកងកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ត្រូវបង្កើនការយកចិត្តទុកដាក់ការអនុវត្តច្បាប់អោយកានតែប្រសើរជួបសំណេះសំណាលនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖រយៈពេលកន្លងមកកងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានខិតខំយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ.១៩ដើម្បីបង្កានិងទប់ស្កាត់មិនអោយរីករាលដាលក្នុងសហគមន៍ និងពង្រឹងការទប់ស្កាត់ពលករដែលលួចឆ្លងដែនពីប្រទេសថៃដែលគេចវេសពីធ្វើចត្តាឡីស័ក។

លោកបានបញ្ជាក់ថា៖កម្លាំងបានការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងភូមិ.ឃុំមានសុវត្ថិភាពនិងបង្ក្រាបបទល្មើសដែលកើតឡើងក្នុងខេត្តបន្ទាយមានជ័យ ហើយកងកម្លាំងត្រូវចូលរួមទប់ស្កាត់និងការពារជំងឺឆ្លងកូវីដ.១៩ដោយអនុវត្តន៍តាមវិធានការបង្ការនិងទប់ស្កាត់កូវីដ.១៩ ៣ការពារនិង៣កុំ។

ក្នុងឱកាសជួបសំណេះសំណាលឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យនិងឯកឧត្តម កើត សុវណ្ណារ៉េត ព្រៈរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍និងកោតសសើរចំពោះកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រៅពីការងារការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិកន្លងមកមានគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ.១៩។

ថ្នាក់ដឹកនាំសាលាដំបូងខេត្តបន្ទាយមានជ័យបានណែនាំនិងផ្តាំផ្ញើដល់មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្ថ ត្រូវតែបង្កើនការយកចិត្តទុកដាក់ការងារអំពីដំណើរការអនុវត្តន៍ច្បាប់និងនីតិវិធី ព្រមទាំងបញ្ហាប្រឈមផ្សេង៕ដោយ៖ចិន្ត្រា


Telegram