ខេត្តបាត់ដំបង៖ ពូចិត្តតិរច្ឆាន បំផ្លាញអនាគតក្មួយស្រី ភ្នែកខ្មៅៗ អាយុទើបតែ១៣ឆ្នាំ ដោយបានចាប់រំលោភនាង បានសម្រេចរហូត៣ដង បើហ៊ានប្រាប់ម្តាយខ្លួននឹងសម្លាប់ក្មួយស្រីនេះចោលតែម្តង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្នុងប្រឡាយអូរតាជួន ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
លោក ផង់ សុភាព អធិការស្រុកថ្មគោល បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ហម កែវឡាយ អាយុ២៣ឆ្នាំ ។ រីឯក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ។
ក្មេងរងគ្រោះបាននិយាយថា រាល់ថ្ងៃនាងរស់នៅជាមួយលោកយាយ ព្រោះឪពុកម្តាយបានធ្វើចំណាកស្រុកជាពលករនៅប្រទេសថៃ ។ ចំណែកពូរបស់ខ្លួនធ្លាប់ប្រើល្បិចចាប់នាងរំលោភបានសម្រេចរហូតដល់ទៅ៣ដង បើហ៊ានប្រាប់ម្តាយខ្លួននឹងសម្លាប់ក្មួយស្រីនេះចោលតែម្តង រហូតចុងក្រោយលោកយាយឃើញក៏ស្រែកឆោឡោ ។
របាយការណ៍សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យខាងលើនេះ បានរំលោភក្មេងស្រីរងគ្រោះ ៖
-លើកទី១មិនចាំថ្ងៃ តែក្នុងឆ្នាំ២០១៩ នៅចំណុចប្រឡាយស្វាយអា ក្នុងភូមិប្រគាប ឃុំរូងជ្រៃ។
-លើកទី២ មិនចាំពេលវេលាក្នុងឆ្នាំ២០២០ នៅចំណុចក្បែរស្រះខាងកើតសាលាបឋមសិក្សាប្រគាប ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ។
-លើកទី៣ ជាលើកចុងក្រោយ នៅថ្ងៃទី១៧ មីនា នៅចំណុចក្នុងប្រឡាយអូរតាជួន ក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល។
នៅចំពោះសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើល្បិចលួងលោមក្មួយស្រីទៅកន្លែងស្ងាត់ ដើម្បីរំលោភបានសម្រេចរហូតដល់ទៅ៣ដងពិតមែន ពេលនេះជនសង្ស័យខាងលើកំពុងសាកសួរនៅអធិការដ្ឋានស្រុកថ្មគោល ដើម្បីបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមច្បាប់បន្តទៀត៕