ស្ងាត់ៗ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោក បានចុះបង្ក្រាប ទីតាំងល្បែង ស៊ីសងឆ្នោត វៀតណាម LH-34 ខុសច្បាប់
សន្តិសុខសង្គម
499

រាជធានីភ្នំពេញ ៖ អាជ្ញាធរមានសមត្ថកិច្ចខណ្ឌទួលគោក បានចុះបង្ក្រាប ទីតាំងល្បែង ស៊ីសងឆ្នោត វៀតណាម LH-34 ខុសច្បាប់ ដែលបានបើកលេង ដោយប្រើប្រាស់កុំព្យូទ័រមួយចំនួន ដែលស្ថិតនៅផ្ទះលេខ២៨B តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលខណ្ឌទួលគោក ដែលចុះអនុវត្តនូវ ការបង្ក្រាបទីតាំង ខាងលើនេះ ត្រូវបានបណ្តាញព័ត៌មានស្រង់សំដីថាទីតាំងខាងលើ បានលួចបើកល្បែង កន្ទុយលេខ (ឆ្នោតវៀតណាម) ខុសពីច្បាប់ ទើបអាជ្ញាធរខណ្ឌ ក្រោមការណែនាំ និងបញ្ជាពីលោក ឯក ឃុនដឿន អភិបាលខណ្ឌខណ្ឌទួលគោក និងជាប្រធាន គណៈបញ្ជាការ ឯកភាពរដ្ឋបាលខណ្ឌទួលគោក បានចុះបង្ក្រាប ដោយបានដកហូតនូវវត្ថុតាងមួយចំនួន ដែលពាក់ព័ន្ធនឹងល្បែងឆ្នោតវៀតណាមនេះ ក្នុងនោះរួមមានកុំព្យូទ័រ ម៉ាស៊ីនកូពី និងក្រដាសសម្រាប់កត់ឆ្នោត ៥ ដុំ។

មន្ត្រីដដែល បានបញ្ជាក់ថា៖ ក្រោយពីការបង្ក្រាប សមត្ថកិច្ច បានឲ្យម្ចាស់ទីតាំង ធ្វើកិច្ចសន្យា បញ្ឈប់ការលួចបើកល្បែងស៊ីសង ដោយខុសច្បាប់ទៀតទេ៕



Telegram