សេអ៊ូល៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងទំនាក់ទំនង នៅថ្ងៃអង្គារនេះ ដោយប្រកាសអំពីការស្តារឡើងវិញនូវទំនាក់ទំនងឆ្លងកាត់ព្រំដែន ដែលត្រូវបានកាត់ផ្តាច់ជាងមួយឆ្នាំកន្លងមក ហើយបានបង្ហាញថា មេដឹកនាំរបស់ពួកគេបានផ្លាស់ប្តូរលិខិតជាបន្តបន្ទាប់។
កូរ៉េខាងជើងបានផ្តាច់ការប្រាស្រ័យទាក់ទងយោធានិងនយោបាយផ្លូវការជាឯកតោភាគី កាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីមានការគំរាមកំហែង ទៅលើក្រុមសកម្មជន ដែលបានបញ្ជូនខិត្តប័ណ្ណប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ឆ្លងកាត់ព្រំដែន។
ការផ្អាកនេះបានកើតឡើងដោយមានទំនាក់ទំនងអន្តរកូរ៉េនៅជំហរជាប់គ្នា ទោះបីមានជំនួបកំពូលចំនួន ៣ រវាងកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនជេអ៊ីន នៅឆ្នាំ ២០១៨ ក៏ដោយ។
ប៉ុន្តែភាគីទាំងពីរបាននិយាយថា បណ្តាញទំនាក់ទំនងទាំងអស់ត្រូវបានស្តារឡើងវិញនៅ ថ្ងៃអង្គារនេះ។
ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍ថា« យោងតាមកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងមេដឹកនាំកំពូលគឺខាងជើងនិងខាងត្បូង បានចាត់វិធានការដើម្បីដំណើរការរាល់បណ្តាញទំនាក់ទំនងអន្តរកូរ៉េឡើងវិញ ចាប់ពីម៉ោង ១០និង ០០នាទី ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២១នេះ» ។
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកគីមនិងលោកមូន បានផ្លាស់ប្តូរលិខិតផ្ទាល់ខ្លួន ចាប់តាំងពីខែមេសា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង។
មេដឹកនាំទាំងពីរក៏បានយល់ព្រមស្តារការទុកចិត្តគ្នាទៅវិញទៅមករវាងកូរ៉េទាំងពីរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងឆ្ពោះទៅមុខជាមួយទំនាក់ទំនងម្តងទៀត។
រឿងនេះត្រូវបានគេកត់សំគាល់ជាមួយនឹងការប្រមូលផ្តុំកិច្ចប្រជុំកំពូលលើកដំបូងមិនធ្លាប់មានរវាងប្រទេសកូរ៉េខាងជើងនិងប្រធានាធិបតីអាមេរិក កំពុងអង្គុយនៅសិង្ហបុរី ក្នុងខែមិថុនាឆ្នាំ ២០១៨ ។ ប៉ុន្តែក្រុងព្យុងយ៉ាង បានកាត់ផ្តាច់ទំនាក់ទំនងយ៉ាងធំ ជាមួយក្រុងសេអ៊ូល បន្ទាប់ពីការដួលរលំនៃកិច្ចប្រជុំកំពូលលើកទី ២ រវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅទីក្រុងហាណូយ ដែលបានធ្វើឱ្យកិច្ចពិភាក្សានុយក្លេអ៊ែរស្ថិតក្នុងភាពជាប់គាំង៕
ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន