យ៉ាងហោចណាស់មនុស្ស៤៦នាក់បានស្លាប់ និង៧០០​នាក់​​​រង​របួស ​ក្នុងគ្រោះ​រញ្ជួយដីនៅឥណ្ឌូនេស៊ី
អន្តរជាតិ
1K

ហ្សាការតា៖ យោងតាមមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី យ៉ាងហោចណាស់មនុស្ស ៤៦នាក់បានស្លាប់ នៅក្នុងការរញ្ជួយដី ដែលបានវាយប្រហារកោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទ (២១ វិច្ឆិកា)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណុចកណ្តាលនៃការរញ្ជួយដីគឺ​នៅទីក្រុង Cianjur ប្រហែល៧៥គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Jakarta និងនៅជម្រៅ ១០​គីឡូម៉ែត្រ។ របាយ​ការណ៍​បាន​និយាយ​ថា ទីប្រជុំជនខេត្ត West Java ជា​ទីប្រជុំជន​រង​គ្រោះ​ដ៏​អាក្រក់​បំផុត​ដោយ​ការ​រញ្ជួយ​ដី ដោយ​មនុស្ស​ប្រហែល ៧០០ នាក់​បាន​រង​របួស។

លោក Herman Suherman ប្រធានរដ្ឋបាលនៅទីក្រុង Cianjur បានប្រាប់ទូរទស្សន៍ Kompas TV ថា «ទិន្នន័យចុងក្រោយបំផុត មនុស្ស៤៦នាក់ត្រូវបានសម្លាប់។ ជនរងគ្រោះនៅតែបន្តមកពីតំបន់ជាច្រើន។ មនុស្សប្រហែល 700 នាក់បានរងរបួស»។

ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេស (BMKG) បាននិយាយថា ការរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ បានវាយប្រហាររដ្ឋធានីហ្សាកាតារបស់ប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនវិនាទី នៅ​ថ្ងៃចន្ទនេះ ដោយបន្ថែមថា មិនមានសញ្ញានៃ​រលកយក្សស៊ូណាមិនោះទេ៕

ប្រភព៖ CNA


Telegram