អាជ្ញាធរខណ្ឌឬស្សីកែវ បន្តរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ៣នាក់នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០៨ និង០០នាទីព្រឹក)
ព័ត៌មានជាតិ
411

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០៨ និង០០នាទីព្រឹក) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ រួមមាន ៖

១/ កុមារី អាយុ ១៤ ឆ្នាំ និងកុមារី អាយុ ៧ ឆ្នាំដែលមានទីតាំងនៅបុរីវិមានភ្នំពេញ ផ្ទះលេខ៣៦V ផ្លូវ៣៨០ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ឆ្លងពីអ្នកជម្ងឺជាម្ដាយ អាយុ ៣១ ឆ្នាំ) ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០១ នាក់ កំពុងបន្តអោយធ្វើចត្តាឡីស័កក្នុងទីតាំងខាងលើនេះដដែល។

២/ បុរស ៣២ ឆ្នាំ ដែលមានទីតាំងនៅបុរី ឡាង ម៉ារ៉ាឌី ផ្ទះលេខ 18B ផ្លូវបេតុង ក្រុមទី៣ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ក្នុងនោះមានអ្នកពាក់ព័ន្ធចំនួន ០៤ នាក់ (ស្រី ០២នាក់) ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះ និងត្រៀមយកសំណាករកមេរោគបន្ត ជាចុងក្រោយ អាជ្ញាធរ បាននិងកំពុងបិទទីតាំងទាំងពីរខាងលើនេះជាបណ្ដោះអាសន្ន។ បច្ចុប្បន្ននេះ អ្នកជម្ងឺ០៣នាក់ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)៕ ប្រភព ផេកTVK 


Telegram