រថភ្លើងខំស៊ីផ្លេរ កង់​បី​ឥណ្ឌាមិនព្រមបន្ថយល្បឿន បុកអូសជាងជាង​៥០​ម៉ែត្រក្រឡាប់ជាច្រើនជុំគាបជាប់គ្នា​ស្លា..ប់ម្នាក់យ៉ាងរ...ន្ធ.ត់
សន្តិសុខសង្គម
86

រាជធានី​ភ្នំពេញ ៖ ហេតុការណ៍ដ៍រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់ បានបើក​​កង់​បី​ឥណ្ឌាមួយគ្រឿង ឆ្លងកាត់ផ្លូវរថភ្លើង ដោយមិនប្រយ័ត្ន និង​ពុំ​មាន​បា​រ៉ា​ស់​បិទ​បើក គាប់ជួនរថភ្លើងមកដល់ បុកអូសពេញទំហឹង ប្រមាណ​ជាង​៥០​ម៉ែត្រក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាលឲ្យអ្នកបើកកង់បីស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវដែក​ខ្សែ​រាជធានី​ភ្នំពេញ​-​ខេត្តបាត់ដំបង ត្រង់​ចំណុច​ផ្លូវ​ឆ្លងកាត់​ដែល​ពុំ​មាន​បា​រ៉ា​ស់​បិទ​បើក ស្ថិត​នៅ​ក្នុងភូមិ​តា​អិន សង្កាត់​ស្នោ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុន​ពេល​កើតហេតុ បុរសខាងលើ បានបើកកង់បីមួយគ្រឿង​ពណ៌​ស ពាក់​ស្លា​ក​លេខ ភ្នំពេញ 1HF-7628 បាន​មក​លេង​ផ្ទះ​បងប្អូន​នៅ​បុរី​វី​ល្លៀម ស្ថិត​នៅ​ក្នុងភូមិ​រំដួល សង្កាត់​ស្នោ ខណ្ឌ​កំ​បូល ចេញពីផ្ទះ​បងប្អូនក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើងដោយ​ល្បឿន​លឿន ដល់ចំណុចកើតហេតុ ក៏បើក​ឆ្លងកាត់​ផ្លូវដែក ​ស្រាប់តែ​មាន​រថភ្លើង​រាជធានី​ភ្នំពេញ​-​ខេត្តបាត់ដំបង ១​ខ្សែ​ដឹក​អ្នកដំណើរ បើក​ពី​លិចទៅ​កើត​ ប្រសព្វគ្នាក៏បុកអូស​ប្រមាណ​ជាង​៥០​ម៉ែត្រ រុញ​ក្រឡាប់​រមៀល​ជា​ច្រើន​ត្រឡប់​ជាប់​គ្នា ​ស្លាប់​អ្នកបើកកង់បីភ្លាម​ៗ​តែម្តង ។

បើ​​តាមកាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​លើ​រថភ្លើង​ខាងលើ មុន​ពេល​​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវដែក​ឆ្លងកាត់​នោះ រថភ្លើង​បាន​ចុច​ស៊ីផ្លេ​រ​យ៉ាង​រន្ថើន ដើម្បី​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​បានដឹង និង​ឈប់ តែមិនដឹងថាជន​រង​គ្រោះ​មិន​ឮ​ ឬ​បែប​ណា​នោះ​ទេ ទើប​គាត់​មិន​បន្ថយល្បឿន ឬ​ឈប់​ម៉ូតូ​កង់​បី​ឡើយ គាត់​នៅ​តែ​បើក​លឿន​ស្លេវ​ឆ្លងកាត់​ផ្លូវដែក នោះ​ហើយ​ក៏​ត្រូវ​រថភ្លើង​បុក​ពេញទំហឹង​តែ​ម្ដង ។

ក្រោយ​​កើតហេតុ រថភ្លើង​បាន​បើក​បន្តដំណើរ​ចូល​រាជធានី​ភ្នំពេញ​បាត់ បន្ទាប់​មក​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ធ្វើការ​វាស់វែង​នាំ​យក​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក និង​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយមិនទាន់ដឹងថា ​ដោះស្រាយ​គ្នា​បែប​ណា​នៅឡើយទេ ៕


Telegram