អភិបាលរាជធានីភ្នំពេញ ប្រាប់ឲ្យហាងម៉ាស្សា Genesh House ដែលមានអាសយដ្ឋានផ្ទះ ២២z ផ្លូវលេខ ៤២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន បញ្ឈប់ជាបន្ទាន់នូវការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។