រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និង យោងតាមសេចក្តីជូនដំណឹងលេខ ០២៣/២១ សជណ ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ លោក អ៊ុក សុភា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍ខណ្ឌសែនសុខ បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរសង្កាត់ទាំង០៦ បាន ចុះណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មអុីនធើណេតឲ្យផ្អាកជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សរុបរួមមានចំនួន ២១ទីតាំង ក្នុងនោះ ចំនួន ០៨ទីតាំង បិទ មិនដំណើការស្រាប់ ។
ជាមួយគ្នានោះអាជ្ញាធរខណ្ឌសែនសុខបានសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ចូលរួមអនុវត្តវិធានការទប់ស្កាត់ គឺ ៣ការពារ ៣កុំ គឺ
៣ការពារ :
១-ពាក់ម៉ាស់
២-លាងដៃ
៣-គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល
៣កុំ :
១-កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងប្រើម៉ាស៉ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់អាកាសចេញចូល
២-កុំទៅកន្លែងមនុស្សច្រើនកុះករ
៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំអោបគ្នាជាដើម ។
សូមចូលរួមអនវុត្តអោយមានប្រសិទ្ធភាពខ្ពស់ ដើម្បីសុវត្ថិភាពគ្រួសារយើង ប្រជាជនយើង និងប្រទេសជាតិយើង ៕