មើលមុខបុរសម្នាក់មុខរបរយ៉ាងសកម្មខាងគាស់ផ្ទះលួចយកទូរស័ព្ទដៃរាប់រយគ្រឿង នៅក្នុងខេត្តកំពតមកជាប់ខ្នោះនៅខេត្តបាត់ដំបង
សន្តិសុខសង្គម
240

រាជធានីភ្នំពេញ មុខសញ្ញាដែលធ្វើសកម្មភាពគាស់ផ្ទះយ៉ាងសកម្មលួចយកទូរស័ព្ទដៃរាប់រយគ្រឿង នៅក្នុងខេត្តកំពតត្រូវសមត្ថកិច្ចបង្ក្រាបនិងឃាត់ខ្លួនបាននៅក្នុងស្រុកកំរៀងខេត្តបាត់ដំបងកាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៣:១៧នាទី នៅចំណុច ក្រុមទី ០៥ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ជនសង្ស័យខាងលើនេះឈ្មោះ ហែម ហ៊ី ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សម្ភារៈដកហូតបានរួមមាន៖

- ទូរស័ព្ទម៉ាក samsung ចំនួនពីរគ្រឿង ចំនួន ០៥គ្រឿង

- កាបូបស្ពាយjiahai ពណ៌ខ្មៅ ចំនួន១

- អាវក្រណាត់ដៃវែងពណ៌ឈាមជ្រូក ចំនួន១

- ខោខូវប៊យជើងវែងពណ៌ខៀវចំនួន១

ក្រោយពីសមត្ថកិច្ចយើងបានសាកសួរ ទៅលើជនសង្ស័យ ឈ្មោះ ហែម ហ៊ី ភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ខាងលើ បានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ៖ ខ្លួនបានធ្វេីសកម្មភាពគាស់បង្អួចផ្ទះ លួចយកទូរស័ព្ទដៃ បានចំនួន ០២ លេីក កន្លងមកហើយនៅក្នុងខេត្តកំពត ដោយ ៖

- លើកទី ១ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ មិនចាំម៉ោង នៅហាងទូរសព្ទ័យីហោទូកមាសថ្មី ស្ថិតភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃចំនួន ៨០ គ្រឿង ។

- លើកទី ២ នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ផ្ទះលក់ទូរស័ព្ទដៃ យីហោ ធិញ ពេជ្រ ស្ថិតក្នុង ភូមិ កំពង់បាយខាងជេីង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត បានទូរសព្ទ័ដៃ ចំនួន ២៩៧ គ្រឿង ។

គួរបញ្ជាក់ផងដែរថាសមត្ថកិច្ចដោយអនុវត្តន៍តាមការណែនាំ បញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង និង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៣:១៧នាទី នៅចំណុច ក្រុមទី ០៥ ភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ រួមនឹងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះសហការជាមួយកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកំពត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និង កម្លាំងអធិការដ្ឋាននគរបាលស្រុក កំរៀង ចុះប្រតិបត្តិការ អនុវត្តន៍តាមដីកាចាត់អោយស៊េីបសួរជំនួស លេខ ៤៧៩ /២១ របស់លោក អាំង សុភា ជាចៅក្រមស៊េីបសួររបស់សាលាដំបូងខេត្តកំពត ដែលពាក់ព័ន្ធនឹងករណី លួចមានស្ថានទម្ងន់ទោស ( គាស់បង្អួចផ្ទះលួចទូរសព្ទ័ដៃ ) ដែលកើតឡើង ចំនួន ០២ ករណី នៅក្នុងខេត្តកំពត ៕


Telegram