ខេត្តកំពង់ស្ពឺ ៖ ថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ២១និង ០០ នាទី បុរសម្នាក់មានឈ្មោះ ស្រី គាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃរំដែល ឃុំភក្តី ស្រុកបសេដ្ឋ មុខរបរ រត់រឺម៉ក បានកេីតជំលោះពាក្យ សម្ដីជាមួយឈ្មោះ គឹម ជឿន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃប្ញស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួចលក់ដូរចាប់ហួយបានបំផ្លាញផ្លែឪឡឹកអស់ ៤ ផ្លែ ។
ដោយទប់កំហឹងមិនបានឈ្មោះ គឹម ជឿន បានរត់ ទៅប្ដឹងលោកនាយប៉ុស្ដិ៍ នគរបាល រដ្ឋបាលជាំសង្កែ អោយជួយអន្ដរាគមន៍ រឿងផ្លែឪឡឹក ៤ផ្លែដែ លបុរ សខាងលេីបានបំផ្លាញ បន្ទាប់មកមន្រ្តីនគរបាលម្នាក់សុំមិនបញ្ចេញឈ្មោះបានមកអន្ដរាគមន៍
សម្របសម្រួលកុំឱ្យមានរឿងមិនទាន់បានសួរនាំផងក៏ត្រូវបុរសឈ្មោះ ស្រី គាន់ ស្ទុះមកវាយនគរបាលឡេីងជង្គង់ក្វាចដាច់សាច់ ខាំក្បាលពោះបង្កឱ្យមានរបួសស្នាមស្រាល ។
ជារឿងហួសចិត្ដ ដែលទង្វេីខាងលេីកេីតចេញពីការខ្វះការពិចារណាអត់ធ្មត់ចំពោះរឿងរ៉ាវបន្ដិចបន្ដួចត្រឹមផ្លែឪឡឹក៤ផ្លែក្លាយទៅជាការបង្កហឹង្សាទៅវិញ ៕