គណៈបញ្ជាឯកភាពខណ្ឌចំការមន ចុះបង្ក្រាបទីតាំងបាញ់ត្រីមួយកន្លែង ទាំងកណ្តាលរាត្រី ឃាត់ខ្លួនមនុស្ស១៩នាក់
សន្តិសុខសង្គម
123

ភ្នំពេញ៖ យោងតាមរបាយការណ៍លោកអភិបាលខណ្ឌចំការមន ថេង សុថុល នៅវេលាម៉ោង ១និង១៨នាទីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោកអភិបាលខណ្ឌចំការមន បានចុះបង្ក្រាបល្បែងស៊ីសងមួយកន្លែងយីហោ មជ្ឈមណ្ឌលពិភពកំសាន្តឃូលរីមិច ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Golden Street ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងនោះ អាជ្ញាធរបានសម្រេច បិទទីតាំងអាជីវកម្មខាងលើទាំងស្រុង។ ចំណែកមនុស្សដែលបានឃាត់ខ្លួន ត្រូវបាននាំទៅកាន់ អធិការនគរបាលខណ្ឌចំការមន ដើម្បីអនុវត្តនីតិវិធីបន្ត ។

ដោយឡែកសម្ភារៈក្នុងទីតាំងខាងលើ រួមមានទូរហ្គេមបាញ់ត្រី ចំនួន ១២គ្រឿង និងទូរហ្គេមតុក្កតាមួយចំនួន ហើយទីតាំងខាងលើនេះ ក្រុមការងារចាក់សោរឃ្លុំបេទីតាំង មិនអោយមានមនុស្សចេញចូលនោះទេ ( សម្ភារៈនៅក្នុងទីតាំងនេះ ពុំបានយកចេញនោះទេ រក្សាទុកនៅទីតាំងជាបណ្ដោះអាសន្ន ) ។

សូមបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការអាជីវកម្មសេវាអ៊ិនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញជាបណ្តោះអាសន្ន ដែលការផ្អាកនេះ គឺសម្តៅទៅលើអាជីវកម្មអ៊ីនធើណេតកាហ្វេ និងទីកន្លែងមួយចំនួនដែលបើកសេវាកម្មអ៊ីនធើណេតតែបង្កប់ល្បែងភ្នាល់ផ្សេងៗ ដែលកន្លែងទាំងអស់នេះជាកន្លែងប្រមូលផ្តុំមានការជួបជុំគ្នា ជាហេតុនាំឲ្យមានការចម្លងជំងឺកូវីដ១៩ ខ្ពស់បំផុត ៕


Telegram