សត្វស្លាបដែលរស់នៅបឹងស្នេហ៍ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ
សន្តិសុខសង្គម
492

ព្រៃវែង៖ បើយោងតាមលោក ពុធ បូ ប្រធានសហគមន៍ បឹងស្នេហ៍ ទួលពាន់តាឡី ដែលស្ថិតនៅឃុំធាយ ស្រុកបារភ្នំ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា បើគិតចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២១នេះគឺមានសត្វស្លាបដែលរស់នៅបឹងស្នេហ៍ ទួលពាន់តាឡី បានងាប់ជាបន្តបន្ទាប់ ដោយមិនដឹងពីមូលហេតុទេ។

លោកប្រធានសហគមន៍ ក៏បានបន្តទៀតថា បើតាមការសន្និដ្ឋានរបស់លោក ប្រហែលមកពីសត្វទាំងអស់នោះ ហើរទៅរកចំណី នៅទីឆ្ងាយ អាចប៉ះជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលគាត់ដាក់ថ្នាំបំពុល ឬក៏បាញ់ថ្នាំសម្លាប់ស្មៅ សម្លាប់ខ្យង នៅតាមវាលស្រែ ដែលសត្វទាំងអស់នេះ តែងតែទៅរកចំណីអាហារនៅទីនោះ ហើយស៊ីរបស់ទាំងអស់នោះអាចបណ្ដាលឲ្យពុលស្លាប់ និងមួយទៀត អាចមកពីអាកាសធាតុប្រែប្រួល(ក្តៅខ្លាំង)៕


Telegram