អាសូរ! ព្រោះតែក្រពះ ខំធ្វើការ២នាក់ពូក្មួយ បែរជាឆក់ចរន្តអគ្គិសនី ស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់
សន្តិសុខសង្គម
298

រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ បុរសម្នាក់បានស្លាប់យ៉ាងរន្ធត់ ក្រោយពេញបញ្ជូនទៅកាន់មន្ទីរពេទ្យ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈអ្នកទាំង២ដែលត្រូវជាពូក្មួយនឹងគ្នា កំពុងធ្វើការ បានឆ្លងចរន្តអគ្គិសនីឆក់ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង៣៥១ ក្នុងភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រពន្ធជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ សៀម ផាន់ណា អាយុ ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានស្លាប់ និងពូម្នាក់ទៀតមានឈ្មោះ ឡាត់ រៀន អាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង រងរបួសធ្ងន់។ អ្នកទាំង២ ធ្វើការឲ្យក្រុមហ៊ុនម៉ៅការដាក់លូមួយកន្លែង។

ស្ត្រីម្នាក់ដែលជាប្រពន្ធរបស់បុរសម្នាក់ទៀតបានឲ្យដឹងថា មុនពេលកើតហេតុ ប្ដីរបស់គាត់ និងក្មួយប្រុសគាត់បានបើកអេស្កាវ៉ាទ័រស្ទូចលូ ដើម្បីដាក់ទៅខាងក្នុងប្រឡាយតភ្ជាប់គ្នា ពេលលើកប្រមោយឡើងទៅលើបាន ដងអេស្កាវ៉ាទ័រ ក៏បានទាក់នឹងខ្សែភ្លើង បណ្ដាលឲ្យស្រូបឆក់ទាំង២នាក់ តែម្តង ទើបស្រែកឆោឡោ ឲ្យប្រជាពលរដ្ឋជួយ និងបានហៅរថយន្តសាមុយមកយកជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែអកុសលក្មួយគាត់ក៏បានស្លាប់ ចំណែកប្តីគាត់របួសធ្ងន់ ។

ភ្លាមៗគេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការពិនិត្យ នៅទីតាំងកើតហេតុ និងធ្វើកំណត់ហេតុប្រគល់សពជូនទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត៕


Telegram