ខេត្តបន្ទាយមានជ័យ ៖ ផ្ទុះកំហឹងរឿងស្រី យ៉ាងហោចណាស់បុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយជនរងគ្រោះទាំងនេះ តេទូរសព្ទមកជនដៃដល់ ហើយនាំគ្នាទៅបន្ទប់គេទៀត បែរជាត្រូវជនដៃដល់បើកទ្វារបន្ទប់ កាប់ប្រហារ ហើយរត់គេចខ្លួនបាត់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនចំនួន៣នាក់ បានក្រោយធ្វើសកម្មភាព កាលពីវេលាម៉ោង ៩និង៣០នាទី យប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិ ខ្លាកូនចាស់ ក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យម្នាក់ដែលជាជនដៃដល់ មានឈ្មោះ ចាន់ សំណាង ហៅ អាវ៉ច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅ ភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងជនសង្ស័យ២នាក់ទៀតជាបក្ខពួកមិនទាន់ ស្គាល់ឈ្មោះនោះទេ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ វេលាម៉ោង៣ទៀប ភ្លឺ ឈាន ចូល ថ្ងៃ ទី ២១ ខែមីនា ជនរងគ្រោះម្នាក់ ឈ្មោះ ឈីវ ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ ( មុខរបរ ជា ជាងដែក ) ត្រូវបានជនសង្ស័យ កាប់ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុនិងម្នាក់ទៀតរបួសធ្ងន់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាជប៉ុនមង្គលបូរីប៉ុ ពេលកំពុងជិះម៉ូតូចូល ក្នុងផ្ទះជួលខ្លួនវិញ ហើយត្រូវបានសមត្ថកិច្ចជំនាញបើកការ ចុះស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ៣ នាក់ ក្នុងនោះមានជនដៃដល់ម្នាក់ បញ្ជូនមកកាន់ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរចម្លើយ ។
ជនសង្ស័យ ឈ្មោះ ចាន់ សំណាង ដែលជាជនដៃដល់ បានសារភាពថា កាល២ថ្ងៃមុនពេលរូបគេឌុបសង្សារចេញពីធ្វើការ ពេល យប់ជនរងគ្រោះឈ្មោះ ឈីវ ហាក់ និងបក្ខពួករបស់គេបានស្ទាក់វាយខ្លួន ។ លុះនៅយប់កើតហេតុនោះ ជនរងគ្រោះបានទូរស័ព្ទ មកលេខសង្សាររបស់គេពេលកំពុងនៅជាមួយគ្នាក្នុងបន្ទប់ហើយ ជនសង្ស័យក៏បានទទួលប្រាប់ថា កំពុងនៅក្នុងបន្ទប់ជាមួយ សង្សារពេលនោះជនរងគ្រោះក៏បានប្រាប់ទៅវិញ ថាចាំមួយភ្លែតទៅដល់ឥឡូវហើយ ។ លុះមួយសន្ទុះក្រោយពេលជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បានមកដល់កន្លែងកើតហេតុ នោះគឺជនរងគ្រោះអង្គុយលើម៉ូតូហើយមិត្តភក្តិ របស់ជនរងគ្រោះជាអ្នកដើរ ចូលទៅគោះទ្វារបន្ទប់ ក៏ស្រាប់តែជនសង្ស័យបើកទ្វារ ភ្លាមរួចក៏យកកាំបិត ផ្គាក់កាប់ទៅលើមិត្តភក្តិជនរងគ្រោះ បណ្តាល របួសធ្ងន់ ហើយបន្ទាប់មកជនសង្ស័យ ក៏ស្ទុះទៅកាប់ជនរងគ្រោះ ដែលអង្គុយលើម៉ូតូខាងក្រៅបន្ទប់ទៀត ដោយកាប់ចំកញ្ចឹង ក ដួលទាំងជនរងគ្រោះទាំងម៉ូតូ ស្លាប់ភ្លាមៗតែម្តង។ រួចជនសង្ស័យក៏ហៅបក្ខខ្លួនមកយកហើយជិះម៉ូតូរត់គេចខ្លួនដោយយក កាំបិត ផ្គាក់ដែលកាប់ជនរងគ្រោះនោះទៅចោល ក្នុងស្ទឹងស្ពានទឹកថ្លារួចជិះ ម៉ូតូគេចខ្លួនទៅដេកនៅវាលទំនប់កណ្តុលតែម្តង ហើយក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានទាំង៣នាក់តែម្តង៕