ពិតជាអាណិតពេកក្រៃកម្មករប្រមូលសំរាមម្នាក់ ត្រូវរថយន្តគៀបដាច់ដៃពេលប្រមូលសំរាម
ខេត្តព្រះសីហនុ៖ ពិតជាអាណិតពេកក្រៃកម្មករប្រមូលសំរាមម្នាក់ឈ្មោះទួច ទីន ភេទប្រុសអាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ បានរងរបួសធ្ងន់ដាច់ដៃស្តាំមួយកំណាត់ បន្ទាប់ពីកម្មកររួបនោះបាននឹងកំពង់បំពេញការងារប្រមូលសំរាមលើកដាក់លើដាក់លើរថយន្តសំរាមជាមួយនឹងរថយន្តកំពង់កៀបសំរាមហើយក៍ជ្រុលគៀបដាច់ដៃតែម្តងនៅម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី២២មិនា ២០២១នេះ។ ហេតុការណ៍ដ៍គួរសោកសង្រេងនេះ បានកើតនៅតាមផ្លូវ ជាតិលេខ៤ជិតប្រជុំជនផ្សាវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះត្រូវបានសង្គ្រោះភ្លាមៗនៅគ្លីនិកវាលរេញ ៕