ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់៣០ មីនាខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្សោយ ហើយផ្គរ រន្ទះផងដែរ
ព័ត៌មានជាតិ
1.03K

រាជធានីភ្នំពេញ ៖  ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី២៤ ដល់៣០ មីនាខាងមុខនេះ តំបន់មួយចំនួនរបស់ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្សោយ ហើយផ្គរ រន្ទះផងដែរ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី២៣ មីនា ឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤-៣០ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ដូចជា នៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២១ ភាគឦសានទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតីទទួលឥទ្ធិពលពី ជ្រលងសម្ពាធទាបឥណ្ឌូនេស៊ី ។ នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលពីកម្រិតសម្ពាធទាបខ្សោយ ។

ក្រសួងបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៨អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ៣៤-៣៧អង្សាសេ និងមានភ្លៀង ផ្គររន្ទះ ពីខ្សោយ ទៅមធ្យម ៕ 


Telegram