លោកអភិបាលខណ្ឌចំការមន នាំយកអំណោយរបស់រដ្ឋបាលខណ្ឌ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័ក សរុប២១គ្រួសារ ក្នុងសង្កាត់ទន្លេបាសាក់
រាជធានីភ្នំពេញ៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទន្លេបាសាក់នៅព្រឹកថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានរៀបចំពិធីចែកអំណោយរបស់រដ្ឋបាលខណ្ឌ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៣គ្រួសារ ដែលរស់នៅក្នុងសង្កាត់ទន្លេបាសាក់។
សេចក្តីរាយការណ៍ថាបន្ទាប់ពីចែកអំណោយនៅអនុវិទ្យាល័យ សម្តេចសុធារស រួចមក ក្រុមការងារដ្ឋបាលខណ្ឌ បានបន្តចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារទៀត ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភៈ” ឆ្នាំ២០២១ នៅក្នុងសង្កាត់ទន្លេបាសាក់ផងដែរ៕