កូនស្រីដែលមានសតិមិនគ្រប់ ដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់ត្រឹមមួយប៉ប្រិចភ្នែក
សន្តិសុខសង្គម
273

ខេត្តព្រះសីហនុ៖ មួយភ្លែតសោះអស់រលីងពីខ្លួន ក្រោយត្រូវបានកូនស្រីម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់ ដុតផ្ទះបណ្តាលឲ្យឆេះអស់គ្មានសល់ ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការបាញ់ពន្លត់ កាលពីវេលាម៉ោង ១២និង២៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ផ្ទះដែលឆាបឆេះនេះ ជាប្រភេទឈើ មានទំហំ ទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ ដំបូលប្រកស៊ីហ្រ្វូ ជញ្ជាំងស័ង្កសី ខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូ ជាកម្មសិទ្ធរបស់ឈ្មោះ កូប រូវីអះ ភេទស្រី អាយុ ៥៧ឆ្នាំ ។

ក្នុងនោះ ការឆាបឆេះនេះ គឺបណ្តាលមកពី កូនស្រីម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់ ឈ្មោះ កូប សារ៉ស់ ភេទស្រី អាយុ ២៧ឆ្នាំ បានដុតផ្ទះខ្លួនឯង ហើយភ្លាមៗ ក្រោយពីទទួលព័ត៌មាននេះភ្លាម សមត្ថកិច្ចមូលដ្ឋាន រួមនិងរថយន្តពន្លត់អគ្គិភ័យ បានចុះមកអន្តរាគមន៍បាញ់ពន្លត់ អស់ទឹក ០១ រថយន្ត ទើបរលត់ទាំងស្រុងគ្មានអ្នករងរបួសនោះទេ ប៉ុន្តែខូចខាតផ្ទះទាំងស្រុង និងសម្ភារៈនៅក្នុងផ្ទះទាំងអស់៕


Telegram