ចាស់ហើយមិនគិតរកវត្តវ៉ា! លោកតាវ័យ៧៤ម្នាក់ តណ្ហាក្រាស់ចាប់រំលោភក្មេងស្រីអាយុទើបតែ១២ឆ្នាំ បានសម្រេចរហូតទៅដល់៦ដង
សន្តិសុខសង្គម
603

ខេត្តសៀមរាប ៖ ពិតជាហួសចិត្តណាស់មិនដឹងត្រូវថ្លែងបែបណាខណៈលោកតាម្នាក់ត្រូវបានសមត្ថកិច្ចស្រុកអង្គរជុំធ្វើការចាប់ឃាត់ខ្លួនក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីអាយុទើបតែ ១២ឆ្នាំម្នាក់បានសម្រេចរហូតដល់ទៅ៦ដងស្របពេលដែលលោកតាម្នាក់នេះមានអាយុ៧៤ឆ្នាំទៅហើយ ។

សមត្ថកិច្ចនគរបាល ស្រុក អង្គរជុំ បានបញ្ជាក់ថា តាចាស់ដែលជាជនសង្ស័យខាងលើនេះត្រូវបានឃាត់ខ្លួននៅ ថ្ងៃ ទី ២១ ខែមីនា ឆ្នាំ ២០២១ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្ដាយក្មេង ស្រី រង គ្រោះហើយបានបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ។

ជនសង្ស័យរូបនេះមានឈ្មោះ ម៉ៃ មៀន អាយុ ៧៤ ឆ្នាំ រស់នៅ ឃុំ ចារ ឈូក ស្រុក អង្គរជុំខេត្តសៀមរាបចំណែកក្មេងស្រី រង គ្រោះ អាយុ ១២ ឆ្នាំ ។ ហើយបើតាមចម្លើយរបស់ជនសង្ស័យដែលជាលោកតាស្រែកឃ្លានតណ្ហាខាងលើបានសារភាពថាគាត់ពិតជាធ្លាប់បានរំលោភក្មេងស្រីរងគ្រោះពិតប្រាកដមែនតាំងពី២ ខែមុន បានសម្រេចដល់ទៅ៦ ដងឯណោះ ៕


Telegram