អគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីង ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ផ្អើលកម្មកររាប់ពាន់នាក់ ភ័យបះសក់
សន្តិសុខសង្គម
591

ខេត្តកណ្តាល៖ ថ្ងៃពុធ ១១ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០ នាទី មានករណីអគ្គិភ័យឆេះរោងចក្រខ្សែភ្លើងឃ្យុងស៊ីងមានទំហំ ១២០x៨០ មែត្រ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស (7NG) ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ចំពោះករណីសេចកត្តីរាយការណ៍ពីសមត្ថកិច្ចថាអគ្គីភ័យខាងលើបណ្ដាលអោយមានកម្មករ ០១ នាក់ រងរបួសស្រាលឈ្មោះ ភឹម រដ្ឋា ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ជាកម្មករផ្នែកជាង ។

ជាមួយនេះក៍បណ្តាលឲ្យខូចខាតសំភារះរួមមានៈ

- ម៉ាស៊ីនភ្លើងធំចំនួន ០១ គ្រឿង

- ម៉ាស៊ីនស្កេនក្រយ៉ៅដៃចំនួន ១៥ គ្រឿង និងតុបាយ កៅអី កង្ហាមួយចំនួន ។

+ ម្ចាស់រោងចក្រឈ្មោះ ចាង សាងហូ ភេទ ប្រុស អាយុ ៤៦ ឆ្នាំ ជាជនជាតិ កូរ៉េខាងត្បូង ។

- កម្មកររោងចក្រមានចំនួន ១៦៧៥ នាក់ ស្រី ១៣១៨ នាក់ ដែលកំពុងធ្វើការងារ ។

ដោយឡែកចំពោះមូលហេតុករណីអគ្គីភ័យនេះកើតឡើងសនិដ្ធានសមត្ថកិច្ចជំហ៊ានដំបូងថា ដោយសារផ្ទុះសេខ្សែរភ្លើងនៅក្បែររោងបាយហើយបានឆាបឆេះផ្នែករោងម៉ាស៊ីនរហូតដល់រោងបាយតែមិនឆេះចូលកន្លែងកម្មករធ្វើការឡើយ ។ជាមួយនោះ

បានប្រើរថយន្តពន្លត់អគីភ័យស្រុកខ្សាច់កណ្ដាលចំនួន ០១ គ្រឿង និងរថយន្តទឹក(7NG) ចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២៥ គីប ៕ 


Telegram