ក្រសួងសុខាភិបាលប្រកាសយកភូមិសាស្ត្ររាជធានីភ្នំពេញ, កណ្តាល,ព្រៃវែង សៀមរាប និងព្រះសីហនុជាតំបន់មានឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យពាក់ម៉ាស និងរក្សាគម្លាតជាចាំបាច់
(ភ្នំពេញ)៖ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពី ភូមិសាស្ត្រ ដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុចត្ថិភាព។
ក្នុងសេចក្តីជូនដំណឹងខាងលើបានបញ្ជាក់ថា ក្រសួងសុខាភិបាលបានប្រកាស យកភូមិសាស្ត្ររាជធានីភ្នំពេញ, កណ្តាល,ព្រៃវែង សៀមរាប និងព្រះសីហនុ ត្រូវបានកំណត់ជាតំបន់ដែលមានឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យពាក់ម៉ាសនិងរក្សាគម្លាតជាចាំបាច់ក្នុងករណីល្មើសនឹងត្រូវរងការពិន័យតាមប្រកាសជាធរមាន៕
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖