ឯកឧត្ដម គួច ចំរើន នាំយកអំណោយជាសម្ភារៈ បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម
ព័ត៌មានជាតិ
122

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកអំណោយជាសម្ភារៈ បម្រើឱ្យការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រគល់ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។

សម្ភារៈដែលប្រគល់ជូនមូលដ្ឋានសមុទ្ររាមមានខាងក្រោម៖

១.ទែម៉ូម៉ែត្រ ២០គ្រឿង

២.ម៉ាស់ ២០,០០០

៣.ម៉ាស៊ីនបាញ់ថ្នាំ ០១គ្រឿង

៤.ម៉ាស៊ីនវាស់កំដៅអូតូ ០៤គ្រឿង

៥.អាកុល ១០កាន

៦.ទូរបញ្ឈរបាញ់អាកុល ០១គ្រឿង

៧.ទឹកសុទ្ធ ១០០កេស ។

ក្នុងឱកាសនោះឯកឧត្ដមអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងនៅក្នុងខេត្តព្រះសីហនុ។

ក្នុងនោះផងដែរឯកឧត្ដមអភិបាលខេត្ត ក៏បានស្នើសុំឱ្យកងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចូលរួមជាមួយរដ្ឋបាលខេត្តជាបន្តទៀត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យនាពេលខាងមុខ ព្រមទាំងបានធ្វើការណែនាំ ឱ្យអនុវត្តតាមវិធានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.ការពារ និង ៣.កុំ និងគោលការណ៍របស់ក្រសួងសុខាភិបាល ដើម្បីចៀសផុតពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង៕ 


Telegram