ព័ត៌មានបឋម!! រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩
ព័ត៌មានជាតិ
265

រាជធានីភ្នំពេញ៖ ព័ត៌មានបឋម!! រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់នៅព្រឹកថ្ងៃទី ២៥ ខែមីនានេះថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មានអ្នកជំងឺបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ៧នាក់ហើយ ។

ដោយឡែក ចំពោះការស្លាប់អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ ក្រសួងសុខាភិបាល នឹងជាប្រកាសជាផ្លូវការ។ ប្រភពTVK



Telegram