រដ្ឋបាលខេត្តព្រះសីហនុសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាអគារមន្ទីរពិសោធន៍វេជ្ជសាស្ត្រមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងត្រូវបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងខែមីនា ឆ្នាំ២០២១នេះ ដោយឡែកបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ ជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិននឹងរៀបចំតម្លើងនៅក្នុងដើមខែមេសា ឆ្នាំ២០២១ និងដាក់ឱ្យដំណើរការជាផ្លូវការនៅចុងខែមេសា ឆ្នាំ២០២១នេះហើយ។
ជាមួយគ្នានេះភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញមកកាន់ប្រទេសកម្ពុជាផងដែរដើម្បីជួយសម្រួលដល់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក្នុងការតម្លើងបរិក្ខារតេស្តវិភាគវីរុសកូវីដ-១៩ និងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកសុខាភិបាលដែលមានការពាក់ព័ន្ធ។
សូមជម្រាបជូនបន្ថែមទៀតថានៅពេលដែលដាក់ឱ្យដំណើរការមន្ទីរពិសោធន៍វិជ្ជសាស្រ្តនេះនឹងផ្តល់ភាពងាយស្រួលដល់ខេត្តព្រះសីហនុនិងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជិតគ្នាក្នុងការបង្កើនល្បឿនធ្វើសំណាកតេស្តរកជំងឺវីរុសកូវីដ-១៩ បាឆាប់រហ័សចំនេញពេលវេលានិងថវិកាព្រមទាំងអាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាព៕ប្រភពTVK