ខេត្តរតនគីរី៖ ជនសង្ស័យជាឪពុកចុងម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយបានធ្វើសកម្មភាព ចាប់រំលោភទៅលើកូនស្រីរបស់ប្តីដើម រហូតបានសម្រេច និងគំរាមសម្លាប់ចោល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចភូមិណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគីរី។ នេះបើយោងតាមផេក អធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលជាឪពុកចុង ត្រូវសមត្ថកិច្ចឃាត់ខ្លួននេះមាន ឈ្មោះ រម៉ាម ស្វាន អាយុ ៤០ ឆ្នាំ ជនជាតិកាចក់ ទីកន្លែងកំណើតភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស មានទីលំនៅបច្ចុប្បន្ននៅភូមិឃុំកើតហេតុខាងលើ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៨យប់ ជនសង្ស័យ បានបបួលកូនរបស់ប្តីដើម ដែលមានអាយុ ១១ ឆ្នាំ ទៅចាប់កង្កែប រួចក៏ចាប់រំលោភរហូតបានសម្រេច និងគំរាមសម្លាប់ចោលតែម្តង។
ក្រោយពីបានទទួលព័ត៌មានកម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញ៉ាង និងប្រជាការពារ
ចុះឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរ និង កសាងសំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់បន្តទៀត ៕