ព្រោះតែសង្សារការចោល លែ..ងចង់រស់បន្ត ឡើងលើស្ពា....នជ្រោយចង្វារ...
សន្តិសុខសង្គម
146

រាជធានីភ្នំពេញ ៖ ព្រោះតែសង្សារការចោល លែង ចង់ រស់នៅបន្ត ឡើងលើស្ពានជ្រោយចង្វារ ចង់បញ្ចប់ជីវិតឲ្យផុតពីលោកកិយ៍ ត្រឹមយប់នេះ តែសំណាងល្អត្រូវបានក្រុមការងារ TVFB និងប្រជាពលរដ្ឋ រួមទាំងបងៗសមត្ថកិច្ច អន្តរាគមន៍មកជួយទាន់ពេលវេលា បង្កការភ្ញាក់ផ្អើល នៅចំណុចលើ ស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាវេលាម៉ោង ៩ យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២១ ។

តាមសម្ដីពីស្ត្រីដែលចង់គិតខ្លីលោតទឹកសម្លាប់ខ្លួននៅលើកស្ពានជ្រោយចង្វារបានអោយដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង ជិះពីម្ដុំផ្សារស្ទឹងមានជ័យ តែម្នាក់ឯង មកលើស្ពានជ្រោយចង្វារភ្លាម គាត់ក៏បានឈប់ម៉ូតូ ដោះស្បែកជើង និងកាបូបលុយទុកនៅលើស្ពាន ហើយបានឡើងទៅបង្កាន់ដៃស្ពាន រួចបម្រុងនឹងលោតទឹកទៅហើយ តែត្រូវបានសមត្ថកិច្ច និងក្រុមការTVFB ជួយទាន់ពេលវេលា។

ភ្លាមនោះក្រុមការងារTVFB របស់យើង ក៏បានសួរនាំគាត់ គាត់ក៏បាននិយាយទាំងទឹកភ្នែកថា នាងខូចចិត្ត ដោយសារតែសង្សារគាត់បានបែកគ្នាទៅរៀបការជាមួយអ្នកផ្សេង។

ស្ត្រីខាងលើបានបន្តទៀតថា បងរើសយកគេ ដោយសារតែគេបានផ្ដល់គ្រាប់យ៉ាងមកបងហើយ មិនដូចអូនទេ រកតែរឿងបង ដោយសារតែខ្ងុំក្រ ទើបគេឈប់ស្រឡាញ់ខ្ងុំ ទាំងដែលស្រឡាញ់គ្នាជាង១ឆ្នាំមកហើយ ទើបគាត់គិតខ្លីបែបនេះ ។

ក្រោយពេលកើតហេតុ ក្រុមការងាររបស់យើង ក៏បានជួយតឿនផ្លូវចិត្ត ណែនាំកុំឲ្យគាត់គិតខ្លីបែបនេះទៀត រហូតគាត់ធូរចិត្ត ក៏សន្យាថា មិនមកទីនោះដើម្បីបញ្ចប់ជិវិតទៀតនោះទេ ហើយគាត់ក៏បានជិះម៉ូតួត្រឡប់ទៅផ្ទះវិញ ៕ Mrr Ka


Telegram