ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ត តាម បទបញ្ជា លោក ឧត្ដម សេនីយ៍ ទោ សម សាមួន ស្នងការនគរបាល ខេត្ដ កំពង់ស្ពឺ ជំ នាញ អត្ដសញ្ញាណកម្ម នៃស្នងការដ្ឋាន នគរបាលខេត្ដកំពង់ស្ពឺ ចុះសហការ ជាមួយកំលាំង នគរបាលផ្នែកអត្ដសញ្ញា ណប័ណ្ណ អធិការដ្ឋាននគរបាល ស្រុកប សេ ដ្ឋ បានចុះពិនិត្យ គោលដៅ អា ជីវកម្ម លក់ ទូរស័ព្ទ ម៉ូតូ និងសម្ភារៈ មួយចំនួន ទៀត ដែ លទទួល បង់រំលោះដោយឯកសារងាយៗ គ្មាន ទ្រព្យ បញ្ចាំ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
ក្នុងនោះ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងការិយាល័យអ ត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពិនិត្យដល់ទីតាំង ហា ងលក់ទូរសព្ទដៃយីហោ តាក់ សុខគីម ដែលមា នម្ចា ស់ឈ្មោះ សាន លីមឃុន ស្ថិតនៅភូមិព្រៃបាក្រុង ឃុំ ព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងករ ណីទទួ លសន្លឹកអត្តសញ្ញាណប័ណ្ណ ជាថ្នូរនឹងការប ង់ រំលស់ទូរស័ព្ទដៃ បន្ទាប់ពីត្រួតពិនិត្យទទួល បានរកឯកសារ ដាក់ធានាបំណុល នូវចំនួនសន្លឹកអត្តស ញ្ញា ណប័ណ្ណ ប្រជាពលរដ្ឋចំនួន ៧៤ សន្លឹក ក្នុងនោះមា ន អាស័យដ្ឋានខេត្តកំពង់ស្ពឺចំនួន ៧១ ខេត្តផ្សេងៗចំ នួន ៣ ស ន្លឹក(បច្ចុប្បន្នផ្លាស់ចូលមករស់ នៅខេត្តកំពង់ស្ពឺ)។
លោកស្នងការខេត្តកំពង់ស្ពឺ បានឲ្យដឹងថា អត្តសញ្ញាណប័ណ្ណចំនួន ៣៦៦សន្លឹក ត្រូវបានកម្លាំងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រមូលមកវិញ ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងចំនួន ៣ ដែលលក់ ទូរស័ព្ទ ដៃ ម៉ូតូ និងសម្ភារៈ មួយចំនួន ទៀត ទទួល បង់រំលោះ ដោយឯកសារងាយៗ គ្មាន ទ្រព្យ បញ្ចាំ នៅក្នុងស្រុកបសេដ្ឋ ដែលប្រជាពលរដ្ឋយកទៅដាក់តម្កល់ជាមួយឯកសារ ជាថ្នូរនឹងការប ង់ រំលស់។
តាមការបញ្ជាក់ពីរ ម្ចាស់ ហាង មូលហេតុ នៃការទុក សន្លឹកអត្តសញ្ញាណប័ណ្ណ គឺ ជាថ្នូរនឹងការបង់រំលស់ទូរស័ព្ទដៃ ដោយម្ចាស់បង់ប្រាក់ ៥០ ភាគរយ នៃត ម្លៃទូរស័ព្ទ មិនគិតការប្រាក់រហូតដល់ថ្ងៃប្រគល់ប្រា ក់គ្រប់តម្លៃទូរស័ព្ទ។
ក្នុងនាម សមត្ថកិច្ច ជំនាញ សូមស្នើសុំនិងអំពាវដល់ ម្ចាស់ អាជីវកម្ម ទាំង អស់ ជ្រាប ថា ឯកសារ អត្ដសញ្ញា ណ ប័ណ្ណ សញ្ជាតិ ខ្មែរ ច្បាប់ កំណត់ ថាជាឯកសារផ្ទា ល់ខ្លួនមិនអាចដកយកទុក(ច្បាប់ ដើម ) ទៅធានា លើបំណុល ឬបញ្ចាំជាប្រាក់ បានទេ ( កាតសម្គាល់ខ្លួនរបស់មនុស្សម្នាក់គឺជា អត្ដ សញ្ញាណ បុគ្គល) សូមបងប្អូន ម្ចាស់ អាជីវកម្ម បញ្ឍ ប់ សកម្មភាព ជាបន្ទាន់ ជៀសវាង ការអនុវត្ត នីតិវិធី ផ្លូវច្បាប់ ៕