រកឃើញពពុះសណ្ដែកប្រមាណ ១៦គីឡូក្រាម មានផ្ទុកសារធារុគីមីហាមឃាត់ នៅសិប្បកម្ម ក្នុងខេត្តកណ្ដាល
ខេត្តកណ្ដាល ៖ ក្រោយពីបានរកឃើញសារធាតុគីមីហាមឃាត់នៅ លើពពុះសណ្ដែកជាបន្តបន្ទាប់នៅលើទីផ្សារ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានក.ប.ប. បានធ្វើការស៊ើបអង្កេតតាមមុខសញ្ញាដែលបានរកឃើញនៅលើទីផ្សាររហូតឈានដល់ការរកឃើញ នូវសិប្បកម្មផលិតមួយកន្លែងដែលស្ថិតនៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF ។
ក្រោយពីបានធ្វើការត្រូតពិនិត្យផ្ទាល់នៅទីតាំងក៏បានរកឃើញ និងដកហូតបានពពុះសណ្ដែកដែលមានផ្ទុកសារធាតុគីមីហាមឃាត់ចំនួន ១៦គីឡូក្រាមយកមករក្សាទុក ដើម្បីកម្ទេចចោលតាមនីតិវីធី។ សម្រាប់ម្ចាស់សិប្បកម្មត្រូវបានមន្ត្រីក.ប.ប. ធ្វើការពិន័យអន្តរការណ៍ និងបានណែនាំឱ្យបញ្ឈប់ការចែកចាយនូវទំនិញមិនអនុលោម៕