ជប៉ុន លុបចោលជើងហោះហើរ ជាង ១០០ ដោយសារព្រិលធ្លាក់ខ្លាំង
អន្តរជាតិ
182

តូក្យូ៖ ជើងហោះហើរក្នុងស្រុកជាង១០០នៅក្នុងប្រទេសជប៉ុន ត្រូវបានផ្អាក កាលពីថ្ងៃអាទិត្យ (២៦ធ្នូ) ដោយសារព្រិលធ្លាក់ខ្លាំង នៅតំបន់ភាគខាងជើង និងខាងលិច នៃប្រទេស នេះបើតាមក្រុមហ៊ុនអាកាសចរណ៍ធំបំផុតពីររបស់ប្រទេសជប៉ុន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១។

លោក Hiroaki Hayakawa នាយកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា ក្រុមហ៊ុន អាកាសចរណ៍ ANA Holdings បានផ្អាកជើងហោះហើរចំនួន៧៩ គិតត្រឹមម៉ោង៤ រសៀលម៉ោងក្នុងស្រុក (ម៉ោង ៣រសៀលនៅប្រទេសសិង្ហបុរី) ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល៥,១០០ នាក់។ ក្រុមហ៊ុន Japan Airlines Co បានលុបចោលជើងហោះហើរចំនួន៤៩ គិតត្រឹមម៉ោង ៤ ល្ងាចម៉ោងក្នុងស្រុក ដែលប៉ះពាល់ដល់អ្នកដំណើរចំនួន២,៤៦០នាក់ នេះបើតាមតំណាងផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ ។

នៅទូទាំងពិភពលោក ជើងហោះហើររាប់ពាន់ត្រូវបានលុបចោល នៅចុងសប្តាហ៍បុណ្យណូអែល ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគ Omicron មេរោគប្រភេទថ្មីនេះ។

ប្រទេសជប៉ុន ដែលបានរឹតបន្តឹងការគ្រប់គ្រងព្រំដែនដើម្បីទប់ទល់នឹងការ គំរាមកំហែងពី Omicron បានរាយការណ៍អំពីករណីនៃការរីករាលដាលសហគមន៍នៃវ៉ារ្យ៉ង់ថ្មី ចំនួន២៣១ និងការឆ្លងមេរោគ Omicron សរុបចំនួន២៣១ រួមទាំងការមកដល់ពីបរទេស៕

ប្រភព៖ Channel News Asia

Telegram