ទីបំផុត! កំពូលតារាសម្តែង​ដ៏ល្បីរបស់​មីយ៉ាន់ម៉ា លោក Paing Takhon ដែល​តវ៉ាប្រឆាំងរបបសឹក​យោធា​ ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារ​៣ឆ្នាំ(មានវីដេអូ)
អន្តរជាតិ
357

យ៉ាំងហ្គោន៖ ក្រុមអ្នកច្បាប់របស់លោក ប៉ាង តាកខុន (Paing Takhon)បាននិយាយកាលពីថ្ងៃចន្ទ (២៧ ធ្នូ) ថា តារាសម្តែង តារាចម្រៀង និងតារាម៉ូដែល ឈានមុខគេរបស់មីយ៉ាន់ម៉ា ដែលស្ថិតក្នុងបញ្ជីឈ្មោះរបស់របបយោធា ដែល គាំទ្រការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលបីឆ្នាំ។

បើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោក Paing Takhon អាយុ២៥ឆ្នាំ ជាតារាមួយរូបក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ បានធ្វើសកម្មភាពយ៉ាងសកម្មក្នុងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលបានកក្រើកប្រទេស បន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ នៅក្នុងការប្រមូលផ្តុំគ្នា និងតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំរបស់លោក ។

សូមរម្លឹកថា តារាសម្តែងរូបនេះ ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលការវាយឆ្មក់ពេលព្រឹក នៅផ្ទះម្តាយរបស់លោកនៅទីក្រុងយ៉ាំងហ្គោនក្នុងខែមេសា ខណៈដែលរបបយោធាបានតាមប្រមាញ់តារាល្បីជាង១០០ នាក់ ដែល គាំទ្រចលនាមួយនេះ។

ជាមួយនេះគ្នាដែរ កាល ពី ថ្ងៃ ចន្ទ លោក Khin Maung Myint ទីប្រឹក្សា ច្បាប់ របស់លោក តាកខុន បាន ប្រាប់ AFP ថា «លោក ត្រូវ បាន កាត់ ទោស ឲ្យ ជាប់ ពន្ធនាគារ រយៈពេល ៣ ឆ្នាំ »។ ទីប្រឹក្សា ច្បាប់រូបនេះ បាន និយាយ ថា ៖ « គ្រួសារ មានការ សោកស្ដាយ យ៉ាង ខ្លាំង ចំពោះ ការ កាត់ទោស លោកតាកខុន » ដោយ បន្ថែម ថា ពួកគេ កំពុង ពិចារណា ថា តើ ត្រូវ ប្តឹង ឧទ្ធរណ៍ ឬ យ៉ាងណា។

គួរបញ្ជាក់ថា ការចាប់ខ្លួននិងការកាត់ទោសលើតារាសម្តែង តារាចម្រៀងរូបនេះ ធ្វើឡើង ក្រោយពីលោក តាកខុន បាន បង្ហោះ រូប ខ្លួន ឯង ក្នុង ឈុត ខោ ពណ៌ ស ជាមួយ នឹង មេគ្រូ មួក រឹង និង ឆ្កែ រោម ពណ៌ ស ជាប់ ទ្រូងក្នុង ពេល តវ៉ា នៅលើបណ្តាញសង្គម Facebook និង Instagram ដែល មាន អ្នក Follow ជាង មួយ លាន នាក់ កាល ពី ខែ កុម្ភៈ ដោយលោក បានសរសេរថា «ជួយយើងបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»៕ ប្រភព៖ Channel News Asia


Telegram