ពលរដ្ឋចិននាំគ្នារិះគន់មហាសេដ្ឋីលោក Elon Musk យ៉ាងខ្លាំង ក្រោយផ្កាយរណប របស់SpaceX ប៊ិះហោះបុក ស្ថានីយ៍អវកាសចិន
អន្តរជាតិ
284

ប៉េកាំង៖ អ្នកប្រើប្រាស់បណ្តាញ ប្រព័ន្ធ សង្គមរបស់ចិន បានរិះគន់ និង វាយប្រហារ ឡើង យ៉ាងព្រោង ព្រាតទៅលើបុរស ដ៏ មាន ជាង គេនៅ លើ ពិភពលោកនិង ល្បី ខ្លាំង បំផុត នៅ ចិន ដោយសារ រថយន្ត ដើរ ដោយចរន្ត អគ្គិសនី Tesla គឺលោក Elon Musk នៅ ថ្ងៃអង្គារទី ២៨ ធ្នូ ២០២១ បន្ទាប់ ពី ប៉េកាំង បាន ចេញឯកសារមួយ ចោទ ថា មាន ផ្កាយ រណប SpaceX ចំនួន ពីរ ប៊ិះហោះបុកស្ថានីយ៍ អវកាស ចិន នៅ ក្នុង លំហអាកាស។

បើតាមសារព័ត៌មាន Al Jazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ភ្នាក់ងារ អវកាស ចិន បាន បង្ខំ ចិត្តបង្ខិតស្ថានីយ៍ អវកាស Tiangong ថយ ចំនួនពីរ លើក នៅ ខែកក្កដាម្តង និង ខែ តុលាម្តង ដើម្បី គេចពី គ្រោះ ថ្នាក់ បុកទង្គិច ជាមួយ នឹង យាន របស់ SpaceX និង ដើម្បី រក្សា សុវត្ថិភាព ព្រម ទាំង អាយុ ជីវិត របស់ អវកាសយានិក ចិន ដែល កំពុង ធ្វើការនៅ ទីនោះ។ នេះបើយោង តាម សំណេរ ដែលទីក្រុងប៉េកាំង បាន ផ្ញើ ទៅ ប្តឹង ការិយាល័យ អវកាស អង្គការ សហប្រជាជាតិ នៅ ទីក្រុង វីយ៉ែន កាលពី ដើមខែ ធ្នូនេះ។

យ៉ាងណាមិញ SpaceX មិន ទាន់ បញ្ចេញ ប្រតិកម្ម បំភ្លឺតប នឹង ពាក្យ ចោទ ប្រកាន់ របស់ ប៉េកាំង ទេ។ ប៉ុន្តែប្រជាពលរដ្ឋ ចិន បាននាំ គ្នា ជះ កំហឹងដាក់ លោក មហាសេដ្ឋី Elon Musk ដែល ទស្សនាវដ្តី អាមេរិក ទើប ប្រកាស ចាត់ទុក ជា បុរស ខ្លាំង ប្រចាំ ឆ្នាំ យ៉ាង ព្រោង ព្រាត លើ បណ្តាញសង្គម ។

អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនបានរិះគន់មហាសេដ្ឋីរូបនេះ «ត្រៀម លក្ខណៈ ឈប់ ទិញ រថយន្ត តេស្លា»នេះ ជា សារ ប្រឆាំង នឹងលោក អេឡិន ម៉ឺស ដែល មានអ្នកចូល មើល -អាន ដល់ ទៅ ជាង ៨៧ លាន ដង ក្នុង រយៈពេលមិន បានមួយ ថ្ងៃផង។ អ្នកប្រើ ប្រាស់អ៊ីនធ័រណែត ខ្លះ ទៀត បានសរសេរ ទៀតថា «ចិន ទិញ តេស្លា ប្រៀប ដូច ឱ្យ លុយ ទៅលោក Musk សម្រាប់ ផ្កាយរណប គប់ មក លើ ស្ថានីយ៍អវកាសចិន»...។

សូម បញ្ជាក់ថា ខាង វិស័យ អវកាស ដើម្បី ធានា ផ្តល់សេវា អ៊ីនធ័រនែត បាន ពេញ លេញ ទូទាំងពិភពលោក SpaceX បាន បង្ហោះ ផ្កាយ រណបStarlink ដល់ ជាង ១៥០០។ ជាមួយ នឹង បរិមាណ ផ្កាយរណប ដ៏ច្រើន បែប នេះ លំហ អវកាស ចាប់ ផ្តើមចង្អៀត។ អ្នកជំនាញអវកាស អាមេរិកលោក Jonathan McDowell នៅមជ្ឈមណ្ឌល Centre d'astrophysique Harvard-Smithsonian ក៏ បាន ទទួល ស្គាល់ ដែរ ថាតាំង ពី មាន បង្ហោះ ផ្កាយ រណប SpaceX មក ហានិភ័យ ប៉ះ ទង្គិច និង បុក គ្នា បានកើន ឡើង ច្រើន។

ចំណែក ចិនវិញ ចិន បានចាប់ផ្តើម សាង សង់ស្ថានីយ៍ អវកាសជា របស់ ផ្ទាល់ នៅ ឆ្នាំនេះ ដោយ មាន អវកាសយានិក ចំនួន ៦ នាក់ កំពុង ប្រញឹក ដៃ តាំងពី ខែ មិថុនា មក។ ម៉ូឌុល កណ្តាល នៃស្ថានីយ៍ នឹង ត្រូវ សាងសង់ ចប់នៅ ឆ្នាំក្រោយ៕

ប្រភព៖ Al Jazeera

Telegram