ចា.ប់ខ្លួនជនសង្ស័យម្នាក់ នាំទៅឆែកឆេរទីតាំង៣ផ្សេងគ្នា រឹបអូសបានគ្រឿងញៀន១៨១គីឡូ នៅរាជធានីភ្នំពេញ ! (មានវីដេអូ)
សន្តិសុខសង្គម
361

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជនជាតិវៀតណាម ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបាន នាំខ្លួនទៅឆែកឆេរនៅចំណុច ទីតាំង៣ផ្សេងគ្នា ឈានដល់ការរឹបអូសបានគ្រឿងញៀន១៨១គីឡូឯណោះ កាលពីវេលាម៉ោង ៧និង៤៥នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ការបង្ក្រាបនេះ គឺដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង និងលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ និងគ្រឿងញៀន សរុបចំនួន ១៨១គីឡូ និង ៣៧០ក្រាម។

ក្នុងនោះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបជាក់ស្តែង ករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៣គោលដៅ រួមមាន ៖

គោលដៅទី១៖ នៅចំណុច ខុនដូ ជាន់ទី ៣ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្ស ម្នាក់ឈ្មោះ Luu Tung Huy ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម ចាប់យកវត្ថុតាងបានសារធាតុផ្សំចំនួន ៥១Kg និងរថយន្តចំនួន០១គ្រឿង។

គោលដៅទី២៖ នៅចំណុច ខុនដូ រិស៊ីដែន១០៥ ជាន់ទី ៣ បន្ទប់ R ៣០១ ផ្លូវ១០៥ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានឃាត់មនុស្សម្នាក់ជនជាតិ វៀតណាម ។

គោលដៅទី៣៖ នៅចំណុចផ្ទះ២៨២ ផ្លូវ៤១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។ ដកហូតវត្ថុតាងគ្រឿងញៀនជាង១៣០Kg ។

ពេលនេះជនសង្ស័យ និងវត្ថុតាងជាគ្រឿងញៀនខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ បន្តទៀត៕




Telegram