សូមប្រុងប្រយ័ត្ន!!! ដុតសំរាម បង្កជាអគ្គិភ័យឆាបឆេះទូកុងទីន័រ យ៉ាងសន្ធោសន្ធៅ
សន្តិសុខសង្គម
385

រាជធានីភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែការដុតសំរាមបានបង្កជាអគ្គិភ័យឆាបឆេះទូកុងទីន័រ មួយទូ នាវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវលេខ២០អា ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់សម្ភារៈទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ លាង អ័រ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ដុតសំរាម បានបង្ករជាអគ្គិភ័យ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើកនេះ បណ្តាលឲ្យឆាបឆេះ ទូកុងទីន័រ ទំហំ (២ម៉ែត្រ x ៦ម៉ែត្រ ) ឆេះថ្នាំលាបខ្សែភ្លើងសាឡុងអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យើងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀលកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង ១០និង៤០នាទីនាថ្ងៃដដែរ៕មេសា


Telegram