ឯ.ឧ អភិបាលរាជធានីភ្នំពេញស្នើសុំឲ្យអ្នកវិនិយោគជប៉ុនមកបណ្តាក់ទុនលើវិស័យកសិកម្ម
ព័ត៌មានជាតិ
252

រាជធានីភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាលការងារជាមួយ ឯ.ឧ Takhashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជានិងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី៣កុម្ភៈនៅសាលារាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកវិនិយោគជប៉ុនតាមរយៈសមាគមកម្ពុជា-ជប៉ុនដើម្បីមកវិនិយោគលើវិស័យកសិកម្មបន្ថែមលើវិស័យផ្សេងៗទៀត ដែលជប៉ុនបានធ្វើកន្លងមក។

ឯ.ឧ អភិបាលថ្លែងថា៖នៅកម្ពុជាពិសេសនៅរាជធានីភ្នំពេញមានសក្កដានុពលខ្លាំងលើវិស័យកសិកម្មក្នុងនោះបានសង្កត់ធ្ងន់លើការចិញ្ចឹមត្រី និងការដាំខ្ទឹមបារាំងសំរាប់នាំចេញទៅទីផ្សារសំខាន់ៗដូចជាប្រទេសចិនជាដើមនៅពេលកម្ពុជាបានចុះហត្ថលេខារួចហើយលើការធ្វើពាណិជ្ជកម្មសេរីជាមួយភាគីចិនលើការនាំផលិតកសិកម្មពីកម្ពុជាចូលទៅទីផ្សារចិន។ឯ.ឧ អភិបាលលើកឡើងថា៖ ជប៉ុនមានបច្ចេកទេសច្បាស់លាស់ក្នុងការចិញ្ចឹមត្រីនាំចេញ រួមទាំងផលដំណាំផ្សេងៗទៀតទៅកាន់ទីផ្សារនៃបណ្តាប្រទេសនានា។ដូច្នេះជប៉ុនអាចបញ្ជូនអ្នកវិនិយោគមកសិក្សាលើវិស័យកសិកម្មនៅកម្ពុជាប្រកបដោយសក្តានុពល។ពាក់ពន្ធ័ នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានជំរាបជូនភ្ញៀវថា រឿងនេះយើងបានដោះស្រាយបានល្អប្រសើរហើយដោយយើងមានក្រុមហ៊ុនប្រមូល សំរាមចំនួន៣ដែលកំពុងធ្វើសកម្មភាពប្រមូលសំរាមនៅរាជធានីភ្នំពេញបច្ចុប្បន្ន ក្រៅពីរថយន្តប្រមូល និងដឹកជញ្ជូនសំរាមដែលជប៉ុនបានផ្តល់ដល់រាជធានីភ្នំពេញ យើងក៏ត្រូវការជាចាំបាច់រថយន្តពន្លត់អគ្គិភ័យនៅរាជធានីភ្នំ

ភ្នំពេញដែលកំពុងអភិវឌ្ឍ។ដូច្នេះយើងត្រូវការចាំបាច់គឺរថយន្តពន្លត់អគ្គិភ័យសំរាប់ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះអគ្គិភ័យពិសេសលើសំណង់អាគារខ្ពស់ ៗ។

ឯ.ឧTakahashi Fumiaki បានលើកឡើងពីការចាប់អារម្មណ៏របស់សមាគមកម្ពុជា-ជប៉ុនដែលនឹងត្រៀមខ្លួនជួយដល់រាជធានីភ្នំពេញទៅតាមសំណើរបស់ ឯ.ឧ ឃួង ស្រេង ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ។ឯ.ឧTakahashi Fumiaki ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាដែរនោះ បានគូសបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៩ អ្នកវិនិយោគជប៉ុនប្រមាណ២០០ក្រុមហ៊ុនមកទស្សនកិច្ចនៅ រាជធានីភ្នំពេញ ហើយនៅខែមេសាក្រោយចូលឆ្នាំខ្មែរខាងមុខ សមាគមមានបំណងនាំអ្នកវិនិយោគជប៉ុនមកទស្សនកិច្ចនៅរាជធានីភ្នំពេញជាលើលើកទី២និងរៀបចំអោយមានវេទិការពិគ្រោះយោបល់ និងពិភាក្សាលើការវិយោគនៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះដែរ ឯ.ឧ បានប្រគល់ប្លង់ដីមួយហិតតាដែលជាអំណោយរបស់ជនជាតិជប៉ុនម្នាក់ដល់ ឯ.ឧ ឃួង ស្រង អភិបាលរាជធានីភ្នំពេញសម្រាប់ធ្វើជាសួនច្បារសាធារណៈមួយដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងរបស់ខ្លួនមករក្សាសន្តិសុខអន្តរជាតិហើយក៏មានកម្ពុជាផងដែរហើយ ឯ.ឧ ឃួង ស្រេង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅហើយសន្យាថានឹងចាត់ចែងឱ្យបានល្អ៕ 


Telegram