ប្រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើង នៃក្រុងសៀមរាប ខេត្តសៀមរាប។ ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក។
ប្រាសាទអង្គរវត្តដ៏អស្ចារ្យ របស់ប្រជាជនកម្ពុជានេះ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយ ទៅគ្រប់ទិសទីលើពិភពលោក។ ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។
ប្រាសាទនេះជាប្រាសាទដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរ ដែលបានប្រើកម្លាំងពលកម្មប្រមាណជាង៣០ម៉ឺននាក់ និង ដំរីជាង ៦ពាន់ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង ១០លានតោន។
នៅក្នុងប្រាសាទមានចម្លាក់អប្សរាយ៉ាងស្អាត ។ ចំណែកឯទីធ្លាខាងក្រៅមានដើមត្នោតរួមទាំងទេសភាពដ៏ស្រស់បំព្រង បានក្លាយជានិមិត្តរូបកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ អ្នកទេសចរណ៍យ៉ាងសំខាន់ អ្វីដែលអស្ចារ្យបំផុត តែគ្មានគូប្រៀបនោះ ប្រាសាទមួយនេះ មានលក្ខណៈពិសេសមួយ គឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
ក្នុងនោះ យោងតាមគណនី Facebook ឈ្មោះ Hong Sam Ath បានបង្ហោះនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២នេះ ដោយបង្ហាញពីភាពអស្ចារ្យ របស់បុព្វបុរសខ្មែរ ដែលបង្ហាញពីទិដ្ឋភាព មហាប្រាសាទ អង្គរវត្ត បញ្ចេញពន្លឺពណ៌មាស ចែងចាំង អស្ចារ្យ ខ្លាំងណាស់ ដោយបានដាក់ Caption ថា « ថ្ងៃសីលពេញបរមី ថ្ងៃរះមកចំកំពូលប្រាសាទចេញពណ៌មាស» ។ ពិតជាអស្ចារ្យណាស់ ៕