ភ្នំពេញ ថ្ងៃទី ១៧ សីហា ឆ្នាំ ២០២២ --ទីភ្នាក់ងារជំនួយអាម៉េរិក USAID បានប្រកាសគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីគាំទ្រដល់វិស័យ យុត្តិធម៌នៅកម្ពុជាក្នុងការស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មជួញ ដូរមនុស្ស។ គំនិតផ្តួច ផ្តើមថ្មីនេះ ដែលនឹងគ្រប់គ្រងដោយអង្គការ បេសកកម្មយុត្តិធម៌ អន្តរជាតិ (International Justice Mission- IJM) គឺជាផ្នែកមួយនៃគម្រោង ប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្សនៅ កម្ពុជា (Cambodia Counter Trafficking in Persons - CTIP) របស់ ទីភ្នាក់ងារជំនួយអាម៉េរិក USAID ដែលអនុវត្តន៍ដោយអង្គការ វីនរ៉ក់ អន្តរជាតិ (Winrock International) ។
គម្រោង CTIP សហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និង អង្គការ សង្គមស៊ីវិល ដើម្បីការពារប្រជាជនកម្ពុជាពីអំពើជួញដូរមនុស្ស។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិក ប្រចាំកម្ពុជា។
លោក Benjamin Wohlauer ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានគូស បញ្ជាក់ ថា៖ “ការងាររបស់យើងលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងភាព ជា ដៃគូ ជា មួយ នឹងអង្គការ IJM នឹងជួយសម្រាលការឈឺចាប់របស់ជនរងគ្រោះនៃអំពើ ជួញ ដូរ មនុស្ស និងយកជនល្មើសមកកាត់ទោសតាមច្បាប់។ យើងមានមោទកភាពក្នុងការជួយ ដល់កិច្ច ខិត ខំ ប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញ ដូរ មនុស្ស”។ លោកបានលើកឡើងថា អង្គការ IJM នឹងបំពេញបន្ថែមលើគម្រោង CTIP ដោយ សហការជា មួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឱ្យសេវា និងការការពារជនរង គ្រោះនៃ អំពើជួញដូរ មនុស្សមានភាពប្រសើរឡើង។
ជាមួយគ្នានេះ សហរដ្ឋអាមេរិក បន្តសហការជាមួយនឹងភាគីពាក់ព័ន្ធនៅក្នុង ប្រទេស កម្ពុជា ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលសូចនាករនៃអំពើជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករឯកជនក៏ដូចជាកាត់ទោសឧក្រិដ្ឋជនការពារជនរងគ្រោះនិងទប់ស្កាត់អំពើជួញដូរមនុស្ស៕
ប្រភព៖ USAID