អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកការទូតស្មោះត្រង់នឹងរបបយោធាភូមា បានដណ្តើមកាន់កាប់ស្ថានទូតដែលប្រចាំនៅក្នុងទីក្រុងឡុងដ៍ ដោយមិនឲ្យឯកអគ្គរដ្ឋទូតចូលនោះទេ បន្ទាប់ពីលោកបានអំពាវនាវ ឲ្យមានការដោះលែងមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញលោកស្រី អ៊ុង សានស៊ូជី។
ឯកអគ្គរដ្ឋទូត លោក Kyaw Zwar Minn បាននិយាយកាលពីថ្ងៃពុធទី ០៧ ខែមេសាថា អ្នកការទូតការពារជាតិបានចូលបំពេញបេសកម្មនៅក្នុង«រដ្ឋប្រហារ » ដែលជាការប្រឈមមុខផ្នែកការទូត ដែលកើតឡើងពីរខែ បន្ទាប់ពីយោធាបានដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្រុមអ្នកឃ្លាំមើលក្នុងតំបន់បាននិយាយថា ការតវ៉ាជារៀងរាល់ថ្ងៃ ដែលទាមទារឲ្យមានការវិលត្រឡប់ នៃលទ្ធិប្រជាធិបតេយ្យ បានធ្វើឱ្យញាំញីប្រទេស និងនាំមកនូវការឆ្លើយតបដ៏ឃោរឃៅពីសំណាក់កងកម្លាំងប្រដាប់អាវុធ ដែលមានជនស៊ីវិលជិត ៦០០ នាក់ត្រូវបានសម្លាប់។
រដ្ឋប្រហារនេះ បានជំរុញឲ្យមានការបែកបាក់ការទូត ជាច្រើន រួមទាំងឯកអគ្គរដ្ឋទូតរបស់ប្រទេសប្រចាំនៅអង្គការសហប្រជាជាតិ។
លោក Kyaw Zwar Minnកាលពីខែមុន បន្ទាប់ពីលោកបានចេញសេចក្តីថ្លែងការណ៍ ជំរុញឱ្យពួកគេដោះលែងលោកស្រី អ៊ុង សានស៊ូជី និងបានទម្លាក់ប្រធានាធិបតីស៊ីវិល Win Win ។
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅខាងក្រៅ ជាមួយឯកអគ្គរដ្ឋទូត ដែលត្រូវបានបណ្តេញចេញដែលបានប្រាប់កាសែត Daily Telegraph ថា«នៅពេលដែលខ្ញុំចាកចេញពីស្ថានទូត ពួកគេបានសម្រុកចូលខាងក្នុងស្ថានទូតនិងគ្រប់គ្រងវា» ។
លោកបានបន្ថែមថា« ពួកគេបាននិយាយថា ពួកគេបានទទួលការណែនាំពីរដ្ឋធានី ដូច្នេះពួកគេនឹងមិនអនុញ្ញាតឱ្យខ្ញុំចូលទេ» ដោយអំពាវនាវ ឲ្យ រដ្ឋាភិបាលអង់គ្លេសអន្តរាគមន៍។
លោកបានបញ្ជាក់ថា សុន្ទរកថារបស់លោកមិនមែនជាការក្បត់ប្រទេសទេ។ លោកមិនកាន់ជើងខាងណាឡើយ លោកឈរនៅកណ្តាល៕ ប្រភព៖ Channel News Asia