ខេត្តព្រៃវែង ៖ ឯកឧត្តម ប៉ុល រតនា ប្រធានក្រុមការងារចុះជួយឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវៃង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ប្រជុំសំណេះសំណាល ជាមួយ គណៈអចិន្ត្រៃបក្សឃុំ ប្រធានសាខាបក្ស និង អនុសាខាបក្សភូមិ ស្តីពីការងារសេះសល់ មុនបោះឆ្នោតនិងទិសដៅការងារបន្តសម្រាប់ឆ្ពោះទៅការបោះឆ្នោតឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង ដែលមានការចូលរួម ពីលោក សយ សុត ប្រធានក្រុមប្រឹក្សារស្រុកកញ្ច្រៀច , លោក ឈឿន ភី អភិបាលរង ស្រុកកញ្ច្រៀច, លោក ហួន លួត ប្រធានអប់រំស្រុកកញ្ច្រៀច លោកមេឃុំ មេប៉ុស្តិ គណៈអចិន្ត្រៃបក្សឃុំ ប្រធានសាខា អនុសាខាបក្សភូមិទាំង៧ ភូមិ សរុបទាំងអស់ ៨៥នាក់ ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះផងដែរ ឯកឧត្តម ប៉ុល រតនា បានមានប្រសាសន៍ ដាក់ទិសដៅបន្តរួមមាន ៖
-ពិនិត្យស្វែងរកប្រជាពលរដ្ឋដែរ ក្រីក្រជួបការលំបាក ខ្វះជម្រកផ្ទះសម្បែង ។
-ចុះជួបប្រជាពលរដ្ឋដែរចាញ់បោកការ ឃោសនា របស់ខឹម វាសនា ដែរបានត្រឡប់មកផ្ទះសម្បែងវិញ។
-ពង្រឹងអនុសាខាបក្សភូមិអោយបានច្បាស់ លាស់។
-ពង្រឹង គ្រប់គ្រងថែទាំសមាជិកដែរមាន អោយបានល្អនឹងបន្តធ្វើបច្ចុប្បន្នភាព នឹងអូសទាញសមាជិកថ្មី។
-ជម្រុញអោយសាងសង់ស្នាក់ការបក្សភូមិអោយបានទាំង៧ភូមិ។
-បន្តពិនិត្យមើលប្រជាពលរដ្ឋខ្វះផ្ទះសម្បែង និងជួយផ្ទះដល់ពួកគាត់។
មិនតែប៉ុណ្ណោះ ឯកឧត្តម ប៉ុល រតនា ក៏បាន ចាត់លោក ដូ ឡេង និងលោក ប៉ុល កក្កដា អោយចុះសិក្សាលើកការសុំស្តារប្រឡាយនឹងការងារផ្សេងៗដែរមានការស្នើរសុំ ថែមទាំងបានចំណាយថវិកាកែលម្អរមណ្ឌលសុខភាពឃុំ និង បន្តថ្នាំពេទ្យបន្ថែមទៀតនិងសម្ភារៈ ឧបករណ៍ ពេទ្យផ្សេងៗទៀតផងដែរ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ុល រតនា ក៏បាន ផ្តល់ថវិកាដល់សមាជិកគណបក្ស៩២០នាក់ ក្នុងម្នាក់ៗទទួលបាន ១០០០០៛ =៩,២០០,០០០ ដែលចំណាកស្រុក មកបោះឆ្នោត ហើយពុំទាន់បានទទួលថវិកា , ថវិការ ១,០០០,០០០៛ ជូនដល់គ្រួសារសមាជិកបក្សដែលមានជំងឺ និងផ្តល់ថវិកាដល់អ្នកចូលរួមក្នុងពិធីសំណេះសំណាល ៣០០០០៛ ក្នុងម្នាក់ ទាំង៥៩នាក់ សរុប ១,៧៧០,០០០៛ ។ សរុបជារួម ថវិកាទាំងអស់ ចំនួន ១១,៩៧០,០០០៛ ៕