សេចក្តីជូនដំណឹង! ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ កញ្ញា នឹងមានភ្លៀងធ្លាក់រាយប៉ាយពេញប្រទេស ដែលអាចនឹងបង្កជាជំនន់ទឹកភ្លៀង មានហានិយភ័យខ្ពស់ ដល់ខេត្តចំនួន ១២ !
ព័ត៌មានជាតិ
88

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ កញ្ញា ឆ្នាំ២០២២ នឹងមានភ្លៀងធ្លាក់រាយប៉ាយពេញប្រទេស ដែលអាចបណ្តាលឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃបណ្តាខេត្តមួយចំនួន ក្នុងភូមិសាស្ត្រតំបន់ភ្នំ ជួរភ្នំ និងទីទំនាបជាប់ផ្លូវទឹក មានហានិភ័យខ្ពស់នឹងទឹកជំនន់ទឹកភ្លៀងជាអាទិ៍ ៖ ខេត្តព្រះវិហារ រតនគិរី កំពង់ធំ (ស្ទឹងសែន) ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ប៉ៃលិន ពោធិ៍សាត់ កំពង់ស្ពឺ (ស្រុកជាប់ជួរភ្នំក្រវាញ និងភ្នំឱរ៉ាល់ ) កោះកុង និងខេត្តព្រះសីហនុ (កំណាត់ផ្លូវជាតិលេខ៥ រវាងខេត្តកោះកុង និងខេត្តព្រះសីហនុ ) ៖


Telegram