អបអរសាទរ! លោក Uriah Lyford ដែលតែងតែធ្វើគ្រប់យ៉ាង លើកតម្កើងជាតិសាសន៍ខ្មែរ ត្រូវបាន ព្រះមហាក្សត្រ ប្រោសប្រទានសញ្ជាតិខ្មែរ ដល់លោក!
មហាជនជាច្រើនពិតជាស្គាល់ហើយ លោក យូរ៉ាយ គឺជាជនជាតិអាមេរិក ដែលលោកនិងក្រុមគ្រួសារ បានចំណាយពេលជាច្រើនក្នុងជីវិតរបស់លោក មករស់នៅខ្មែរ ហើយធ្វើអ្វីសព្វបែបយ៉ាង ដើម្បីលើកតម្កើងជាតិសាសន៍ខ្មែរ ។
លោក យូរ៉ាយ បានរស់នៅខ្មែរ២០ឆ្នាំមកហើយ ក្នុងនោះ សូម្បតែភរិយា និងកូនរបស់លោក ២នាក់ទៀត ក៏ចេះនិយាយភាសាខ្មែរ និងសរសេរភាសាខ្មែរ បានថែមទៀត ។
ថ្មីៗនេះ លោក យូរ៉ាយ បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក សម្តែងការរំភើប សប្បាយរីករាយ ដែលលោក ត្រូវបានព្រះមហាក្សត្រខ្មែរ ប្រោសប្រទាន សញ្ជាតិខ្មែរដល់លោក បន្ទាប់ពីលោកបានដាក់ពាក្យស្នើរសុំ ដែលលោក បាននិយាយថា លោករង់ចាំអស់ ២០ឆ្នាំមកហើយ ខ្ញុំជា ជនជាតិខ្មែរ ហើយ លោកក៏ប្តាជ្ញា ចំណាយពេលក្នុងជីវិតលោក នឹងលើកតម្កើងជាតិសាសន៍ បន្តទៀត ។
ក្នុងនោះក៏មានមហាជនជាច្រើន ចូលទៅខមមិន អបអរសាទរ ដល់លោក យ៉ាងច្រើនផងដែរ ៕