«ម្លប់ ព្រៃ ព្រឹក្សា ផ្តល់ ក្តី សុខ ម្លប់ ម្តាយ ឪពុក ដ៏ អស្ចារ្យ វិសេស ជាង ម្លប់ ព្រៃព្រឹក្សា គ្មាន ម្លប់ ឯណា ប្រដូច បាន »។ នេះ ជា ពាក្យ ស្លោក មួយ ឃ្លា រួម ជាមួយ និង រូប ដែល មាន កូនៗ កំពុង តែ បង្ហាញ នូវ ការ ដឹង គុណ ដល់ ឪពុក ម្តាយ ដោយ ការ សំពះ ក្រាប ដល់ ដី ទៅ កាន់ អ្នក មាន គុណ។
លោកស្រី សុខ រស្មី ម្ចាស់ផលិតផល @Sybelle Paris ស៊ីប៊ែល ប៉ារីស ដែលនាំចូលអាហារបំប៉នមកពីប្រទេសបារាំង បាន បង្ហោះ នឹង ចែក រំលែក តាម ប្រព័ន្ធ ហ្វេសប៊ុក សេចក្តីស្រលាញ់និងការដឹងគុណចំពោះម្ដាយ និងជូនថវិកានិងគ្រឿងបរិភោគដល់លោកយាយយកទៅធ្វើបុណ្យបន្ដ នៅក្នុងនោះមាន មានមី 300 កេះ, ទឹកសុទ្ធ100កេះ និងភេសជ្ជៈ100 ម៉ាក់ខាងប្តីខ្ញុំមាន៖
លុយ 2000$ មី100 កេះ, ទឹកសុទ្ធ និងភេសជ្ជៈ100កេះ អង្ករត្រីខទឹកស៊ីអុីវ ប្រេងកូឡា ស្លាដក់ ធូនទៀន គាត់បន្ដថា ក្នុងការផុសនិងជូនអ្នកម្ដាយរបស់គាត់ ហើយបង្ហោះនេះក្នុង គោល បំណង ចង់ ដាស់ តឿន ដល់ កូនៗ ទាំង អស់ មួយចំនួន ឲ្យ ដឹង គុណ ឪពុក ម្តាយ និង ធ្វើ បុណ្យ ធ្វើ ទាន អំឡុង ពេល បុណ្យ ភ្ជុំបិណ្ឌ នេះ ផង ដែរ។
នៅ ក្នុង រូបភាព នោះ ផង ដែរ ក៏ មាន ឃ្លា មួយ ទៀត ថា៖ «ព្រះ រស់ ធ្វើ បុណ្យ ទាន់ ខែ ភ្លឺ»។ នៅ ក្នុង ឃ្លា នេះ ក៏ ចង់ បញ្ជាក់ ឲ្យ កូនៗ ទាំងអស់ ត្រូវ គោរព ស្រឡាញ់ ឪពុក ម្តាយ ផ្តល់ នូវ អ្វី ដែល គាត់ ចង់ បាន ជូន ពួក គាត់ ទាន់ គាត់ នៅ រស់ រាន មាន ជីវិត កុំ ចាំ តែ គាត់ ទៅ បាត់ ហើយ ទើប នាំ គ្នា សោក ស្តាយ នោះ។ទន្ទឹម នឹង នោះ ដែរ មាន អ្នក ចូល ចិត្ត ជាច្រើននាក់ ។ ចំណែក ឯការផ្តល់ជាមតិយោបល់ ក៏មិនតិចដែរ។
លោកស្រី សុខ រស្មី ម្ចាស់ផលិតផល Sybelle Paris ស៊ីប៊ែល ប៉ារីស ដែលនាំចូលអាហារបំប៉នមកពីប្រទេសបារាំង ក៏ បាន បញ្ជាក់ ដែរ ថា៖ «ខ្ញុំ ពិត ជា ស្រឡាញ់ ប៉ាម៉ាក់ ខ្ញុំ ខ្លាំង ណាស់»។ ផ្អែក ទៅ លើ ការ បញ្ចេញ មតិ ខាង លើ យើង អាច ឃើញ ថា មាន យុវជន ជាច្រើន ដែល បាន ដឹង ពី សារៈ សំខាន់ និង តម្លៃ របស់ ព្រះរស់ របស់ គេ។
សង្ឃឹម ថា អ្នក លេង ហ្វេសប៊ុក ទាំងអស់ គួរ តែ ចេះ ជួយ គ្នា ចែក រំលែក នូវ អ្វី ដែល អប់រំ និង មាន ប្រយោជន៍ ដល់ សង្គម ដោយ កុំ ចែក ចាយ នូវ អ្វី ដែល ប៉ះពាល់ ដល់ សន្តិសុខ សង្គម នោះ។
យោង ទៅ តាម អត្ថន័យ ដ៏ មាន ន័យ របស់ រូប នេះ សង្ឃឹម វា នឹង អាច ជា ផ្នែក មួយ ដល់ យុវជន និង កូនៗ ទាំងអស់ អាច ដឹង ថា អ្វី ដែល គួរ ធ្វើ ដើម្បី សង គុណ ឪពុក ម្តាយ របស់ ខ្លួន ហើយ ស្រប ទៅ នឹង ពិធី បុណ្យ ភ្ជុំបិណ្ឌ នេះ ផង សង្ឃឹម ថា អ្នក ទាំង អស់ គ្នា បាន ទៅ ធ្វើ បុណ្យ គ្រប់ៗ គ្នា៕