សហភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី “ភ្ជុំបិណ្ឌ តោះទៅវេចនំអន្សមរួមគ្នា”
ព័ត៌មានជាតិ
119

ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី “ភ្ជុំបិណ្ឌ តោះទៅវេចនំអន្សមរួមគ្នា” ដើម្បីជាការអបអរពិធី បុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ។

ដោយបានចូលរួមក្រោមអធិបតីភាព ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ស.ស.យ.ក សមាជិកគណៈអចិន្ត្រៃនៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក ។

បងប្អូនប្រជាពលរដ្ឋខ្មែរអាចចូលរួមដោយសេរី ក្នុងកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ ទៅវេចនំអន្សមរួមគ្នា» នៅទីស្នាក់ការ ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានីដែលនឹង ប្រព្រឹត្ត ទៅនៅថ្ងៃទី ១៥ ១៧ និង ១៨ ខែ កញ្ញា ឆ្នាំ ២០២២។

ការរៀបចំកម្មវិធី «ភ្ជុំបិណ្ឌ៖ តោះ ទៅវេចនំអន្សមរួមគ្នា» នឹង ជួយឲ្យយុវវ័យមិនភ្លេច និង បន្តចូលរួមការពារប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលមានប្រវត្តិដ៏យូរលង់ណាស់មកហើយនោះ។


Telegram