អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកការទូតជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុប បាននិយាយកាលពីថ្ងៃអាទិត្យ (ថ្ងៃទី ១១ ខែមេសា)ថា ប្រទេសរុស្ស៊ីនិងចិន កំពុងតែរារាំងការឆ្លើយតបជាអន្តរជាតិ ចំពោះរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ា ហើយថា សហភាពអឺរ៉ុប អាចផ្តល់នូវ សេដ្ឋកិច្ចបន្ថែមទៀត ប្រសិនបើលទ្ធិប្រជាធិបតេយ្យវិលត្រឡប់មកនៅក្នុងប្រទេសនេះវិញ។
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា« វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ដែលប្រទេសរុស្ស៊ីនិងចិន កំពុងរារាំងការប៉ុនប៉ងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឧទាហរណ៍ដើម្បីដាក់ទណ្ឌកម្មអាវុធ»។
លោក Borrell ដែលថ្លែងក្នុងនាមប្រទេសទាំង ២៧ ជាសមាជិករបស់សហភាពអឺរ៉ុប បានមានប្រសាសន៍ថា« ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឱ្យមានការលំបាកក្នុងការស្វែងរកនូវគំនិតរួម» «ប៉ុន្តែយើងមានកាតព្វកិច្ចដើម្បីព្យាយាម»។
កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមអ្នកតវ៉ា ជាង ៧០០ នាក់ ក្នុងនោះមានទាំងកុមារ ៤៦នាក់ផងដែរ ចាប់តាំងពីយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។ នោះរាប់បញ្ចូលទាំងមនុស្ស ៨២នាក់ ដែលត្រូវបានសម្លាប់នៅទីប្រជុំជនហ្គោន ក្បែរទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃសុក្រ ដែលសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) ហៅថា តំបន់វាលពិឃាត។
លោកបានមានប្រសាសន៍ថា« ពិភពលោកមើលដោយភាពភ័យរន្ធត់ នៅពេលដែលកងទ័ពប្រើអំពើហិង្សាទៅលើប្រជាជនរបស់ខ្លួន»។
ប្រទេសចិននិងរុស្ស៊ី មានទំនាក់ទំនង ជាមួយកងកម្លាំងប្រដាប់អាវុធប្រទេសមីយ៉ាន់ម៉ា ដែលជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេនិងលំដាប់ទី ២ ទៅកាន់ប្រទេសរៀងៗខ្លួន។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន បានអំពាវនាវឱ្យមានការដោះលែង លោកស្រី អ៊ុង សានស៊ូជី និងបុគ្គលផ្សេងទៀតដែលត្រូវបានចាប់ខ្លួនដោយយោធា ប៉ុ ន្តែបានបញ្ឈប់ការថ្កោលទោសរដ្ឋប្រហារ។
សហគមន៍អឺរ៉ុបកំពុងរៀបចំដាក់ទណ្ឌកម្មថ្មីលើបុគ្គលក៏ដូចជាក្រុមហ៊ុនដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា។ កាលពីខែមីនា សហគមន៍អឺរ៉ុបបានឯកភាពលើទណ្ឌកម្មដំបូងលើបុគ្គលចំនួន ១១ នាក់ដែលជាប់ទាក់ទងនឹងរដ្ឋប្រហាររួមទាំងអគ្គមេបញ្ជាការយោធា។
យោធានិយាយថា ខ្លួនបានធ្វើរដ្ឋប្រហារ ដោយសារតែការបោះឆ្នោត ដែលឈ្នះដោយគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីខែវិច្ឆិកា ជាការលួចបន្លំសម្លឹកឆ្នោត ។ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងអំពាវនាវឱ្យធ្វើពហិការពិធីបុណ្យអុំទូកនៅសប្តាហ៍នេះដែលជាការប្រារព្ធពិធីដ៏សំខាន់បំផុតមួយប្រចាំឆ្នាំដោយសារតែការសម្លាប់។
ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងយ៉ាំងហ្គោន បាននិយាយនៅលើបណ្តាញសង្គមធ្វីតធឺថា« (ដោយមាន) ពិធីបុណ្យអុំទូក ខិតជិតមកដល់ យើងមានការសោកសៅ ចំពោះការបាត់បង់អាយុជីវិត នៅក្នុងទីក្រុងBago និងនៅទូទាំងប្រទេស ដែលកងកម្លាំងរបបបានប្រើអាវុធធ្វើសង្គ្រាមប្រឆាំងនឹងជនស៊ីវិល»។
របបនេះមានសមត្ថភាពក្នុងការដោះស្រាយវិបត្តិ ហើយត្រូវការចាប់ផ្តើមដោយបញ្ចប់អំពើហិង្សានិងការវាយប្រហារ៕ ប្រភព៖ Channel News Asia ប្រែសម្រួល៖ ណារិន