លោកជំទាវ ហ៊ុន ស៊ីណាត ប្រឡះខ្លាំងៗទៅលើតារា២ដួង ដែលឆាតទៅព្រះអង្គម្ចាស់ Abdul Mateen នូវពាក្យអសុរស មិនអាប់អោនតែខ្លួនឯងទេ ដោយទាំងប្រជាជនខ្មែរទូរទាំងប្រទេសទៀត!
សន្តិសុខសង្គម
396

សិល្បៈ ៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម បាននាំគ្នារិះគន់ខ្លាំង ទៅលើពីធីករ លោក ដេវីត និងតារាសម្តែង អ្នកនាង គង់ ច័ន្ទស្រីមុំ បន្ទាប់ពីបាននាំគ្នា ផ្ញើរសារជាសំឡេងទៅកាន់ព្រះអង្គម្ចាស់ Abdul Mateen ព្រមជាមួយនូវពាក្យអសុរស ។

ក្រោយមានការរិះគន់ ភ្លូតទឹក ភ្លូកដីរួច គេឃើញសមីខ្លួន លោក ដេវីត បានបង្ហោះសូមទោសជាសាធារណៈយ៉ាងដូច្នេះថា « ខ្ញុំបាទពិតជាសូមទោស នូវរាល់ទង្វើគ្រប់យ៉ាងដែលបានកើតឡើង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដីអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើអោយប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើអោយបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងអោយបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ ព្រោះខ្ញុំបាទពុំដែលមានគំនិតមាក់ងាយ បន្ទោសបន្ទាប ជាតិសាសន៏ ឬទៅលើបុគ្គលណាមួយឡើយ។

អាស្រ័យហេតុនេះ សង្ឃឹមថាបងប្អូនទាំងអស់គ្នា លើកលែងទោស និង ផ្តល់ឱកាសអោយខ្ញុំបាទផងចុះ» ។

ក្នុងនោះ តារាសម្តែង គង់ ចាន់ស្រីមុំ ក៏បានស៊ែរបន្ត និងសរសេរយ៉ាងដូច្នេះថា « សុំទោស រាល់កំហុសគ្រប់យ៉ាងដែលពួកយើងលេងដោយ អចេតនា និងមិ នបានគិត សង្ឃឹមថាគ្រប់គ្ នានិង លើកលែង ហើយផ្តល់ឱកាសម្តងទៀត » ។

ជុំវិញរឿងរ៉ាវនេះ គេឃើញ សុភក្ក្រ កុសុម៉ា ក៏បានលួចថត លោក ដេវីត អង្គុយស្រក់ទឹកភ្នែក ខូចចិត្តក្រោយត្រូវមហាជនជេរប្រទិច និងបានសរសេរថា គ្នាយំតាំងពីមកធ្វើការ គ្នាពិតជាសុំទោសទៅកាន់បងប្អូន ។

មិនតែប៉ុណ្ណោះ គេឃើញ សូម្បី លោកជំទាវ ហ៊ុន ស៊ីណាត បានចេញមកបង្ហោះដាក់ចំៗថា « ទាំងប្រុស ទាំងនាងស្រីខ្លួនជាតារានោះ ហ៊ានបង្ហោះក្នុង Instagram ប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់អោនតែខ្លួនឯងម្នាក់ទេ វាអាប់អោនប្រជាជនខ្មែរទូរទាំងប្រទេស មុននឹងនិយាយ មុននិងធ្វើ ម៉េចក៏មិនគិតពិចារណាមើលសិន ព្រះអង្គយាង មកប្រទេសខ្មែរទាំងបិតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ ទូទាំងប្រទេស ខ្លួនឯងក៏ជាតារាល្បីទាំង២នាក់ដែរ នេះជាមេរៀនមួយដល់មនុស្សទូទាំងប្រទេស មុននឹងនិយាយអ្វីត្រូវគិតៗចាំនិយាយ ដូចពាក្យចាស់ៗ លោកពោលថាអណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត តាំងឡើងចេញអាវប្បធម៌សូមទោសរួចខ្លួនទៀត ៕


Telegram