អាវុធហត្ថស្រុកចិត្របុរី ឃាត់រថយន្ត២គ្រឿងដឹកឈើប្រណិត ធ្នង់- តាត្រាវ និងសុក្រំ ខុសច្បាប់
ក្រចេះ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ធ្វើការចាប់ឃាត់រថយន្តចំនួន២គ្រឿង ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៤និង២០នាទី ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
សូមបញ្ជាក់ថាក្នុងរថយន្តទាំង២គ្រឿងនេះ មានដឹកឈើប្រណិត (ធ្នង់- តាត្រាវ) និងសុក្រំហើយត្រូវបានកម្លាំងជំនាញ យកមករក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើខ្សារ ដើម្បីរង់ចាំការវាស់វែងនិងចាត់ការបន្តតាមនីតិវីធីច្បាប់៕




