សម្ដេចនាយករដ្ឋមន្ត្រី ស្នើបណ្តាអភិបាលខេត្តយ​កចិត្តទុកដាក់ជួយ​សង្គ្រោះ​ពល​រ​ដ្ឋ​ដែ​ល​រ​ង​គ្រោះ​ដោ​យ​សារទឹកជំនន់
ព័ត៌មានជាតិ
117

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី បានស្នើដល់បណ្តាអភិបាលខេត្តយ​កចិត្តទុកដាក់ជួយ​សង្គ្រោះ​ពល​រ​ដ្ឋ​ដែ​ល​រ​ង​គ្រោះ​​ដោ​យ​សារទឹកជំនន់ ខណៈប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅនេះ នៅទូ​ទាំ​ង​ប្រ​ទេ​ស​ក​ម្ពុ​ជា​មា​ន​ភ្លៀង​ធ្លា​ក់ជា​រៀ​​ងរាល់ថ្ងៃ ដែលអាចឈានដល់មានគ្រោះទឹកជំនន់នៅតាមតំបន់មួយចំនួន។

ការស្នើឡើងនេះ បន្ទាប់ពីសម្ដេចធិបតី បានតាមដាននិ​ង​មើល​ឃើញ​ករ​ណីទឹ​ក​ជំ​ន​ន់​បា​ន​​ចាប់ផ្ដើមកើតឡើងជាបណ្ដើរៗហើយនៅតាមខេត្តក្រុងខ្លះដែលនៅជាប់តំបន់មានស្ទឺង បឹង​ទន្លេ​ជាដើម។

តាមរយៈសារជាសំឡេងក្នុងតេឡេក្រាមនៅថ្ងៃទី២៩កញ្ញានេះ សម្ដេចធិបតី បានថ្លែ​ង​ថា​«ខ្ញុំសុំឱ្យឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះ​មហ​ន្តរា​យ​​ប​ន្ត​តា​ម​ដានឱ្យជាប់ និងសហការជា​មួយ​គ​ណៈ​អ​ភិបាលរាជធានីខេ​ត្ត​នៅ​ក្នុ​ង​កា​រ​ត្រៀ​មមធ្យោ​យបាយ អន្តរាគមន៍សង្រ្គោះបន្ថែម នៅក្នុងករណីដែលរាជធានីខេត្តត្រូវការ ខ្ញុំ​សូ​ម ឯកឧត្ត​ម អគ្គមេបញ្ជាការ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេ​ប​ញ្ជា​កា​រ​ក​ង​ទ័​ព​ជើ​ងគោក ជើ​ង​ទឹក ជើងអាកាសសូមត្រៀមលក្ខណៈត្រៀមមធ្យោបាយ ត្រៀមកម្លាំង និង​ស​ម្ភា​រចាំបា​ច់​នៅ​ក្នុ​ងកា​រត្រៀ​មអន្តរាគមន៍សង្រ្គោះទៅដល់ប្រជា​ពល​រដ្ឋ​នៅក្នុ​ងតំ​បន់​ដែល​អា​ច​រ​ង​ការប៉ះពាល់​ដោ​យទឹកជំនន់នេះ»។

ជាមួយគ្នានេះដែរ សម្ដេចធិបតី បានស្នើឱ្យ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏ដូច​ជា​ស្ថា​ប័​នពាក់ព័ន្ធសូមត្រៀមនូវស្បៀង នូវសម្ភារបរិក្ខារចាំ​បា​ច់សម្រាប់​ប​ញ្ចេញ​ទៅឱ្យ​ពល​រ​ដ្ឋ​ដែលត្រូវ​រ​ង​គ្រោះ​ដោយទឹកជំនន់ ក្នុងករណីមា​ន​ការ​ស្នើសុំ​ពីរា​ជធា​នីខេ​ត្តដើ​ម្បីផ្ដ​ល់​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋដែល​រ​ង​គ្រោះ។

ទន្ទឹមនេះ សម្តេចធិបតី បានស្នើឱ្យក្រសួងកសិកម្មនិងស្ថា​ប័ន​ពាក់​ព័​ន្ធ​ត្រៀមនូ​វ​ស្រូ​វ​ពូ​ជ​និ​ងសម្ភារផ្សេងៗ​ ​ក្នុងករណីមានផលប៉ះ​ពា​ល់ធំ​ហើយ​អាច​ឈាន​ទៅដ​ល់កា​រស្ដា​រ​ឡើ​ង​វិញជូនប្រជាពលរដ្ឋ៕ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា- AKP


Telegram