ត្រីបបែកយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៦៦១ ផោន ត្រូវបាន Guinness World Records ទទួលស្គាល់ជាផ្លូវការ ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក!
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារ អច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើង បានកឹបស្លាក និងដោះលែង ទៅក្នុងទន្លេមេគង្គវិញ កាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក!! ។
សូមបញ្ជាក់បន្ថែមថា ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទួលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។
យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់រូបដែលបានជួយឲ្យការណ៍នេះអាចសម្រេចទៅបាន! ៕