សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថាការដំឡើងប្រាក់ខែកម្មករ ធ្វើឡើងដោយប្រើរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ក្នុងដំណាក់កាលលំបាក
ព័ត៌មានជាតិ
145

ប្រាក់ខែកម្មករ កម្មការិនី បានដំឡើងដោយជោគជ័យហើយតាមការចង់បានរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យបានមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ទាំងកម្មករ ទាំងនិយោជក ព្រោះសុទ្ធតែជាអ្នកជួយធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

សម្ដេចធិបតីថ្លែងថា"កាល:ទេស:នេះ គឺជាកាល:ទេស:លំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះចេញរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា នេះជារូបមន្តដែលយើងបានធ្វើ"។

សូមរម្លឹកថា ថ្មីៗនេះ ការចរចាត្រីភាគីពាក់ព័ន្ធការដំឡើងប្រាក់ខែកម្មករ។ ជាលទ្ធផល កម្មករបានឡើងប្រាក់ខែរហូតដល់២០៤ដុល្លារ។ នេះជាជោគជ័យដ៏ធំមួយ នៃយន្តការ ឈ្នះ ឈ្នះ ដើម្បីឱ្យឆ្នាំងបាយកម្មករក៏រស់ ឆ្នាំបាយនិយោជកក៏រស់ ដែលជាវិធីសាស្ត្រឈ្នះដោយរីករាយទាំងអស់គ្នា៕ ប្រភព៖ ក្រសួងព័ត៍មាន​​ AKP

 


Telegram