ខេត្តកោះកុង៖ ជនជាតិចិនម្នាក់ លោតសម្លាប់ខ្លួនឯងពីលើអាគារ២ជាន់ ក្រុមហ៊ុនញូញៀន ស្លាប់យ៉ាងរន្ធត់ ។ នេះបើយោងតាមការចេញផ្សាយរបស់ គេហទំព័រ នាយកដ្ឋានផ្សព្វផ្សាយអប់រំ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង៣០ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។
ក្រោយកើតហេតុ លោកវរសេនីយ៍ឯក ជា សារិន ស្នងការរង បានដឹកនាំកម្លាំងបច្ចេកវិទ្យាសាស្ត្រ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យសាកសព ជនជាតិចិនម្នាក់ ភេទប្រុស ដែលលោតធ្វើអត្តឃាតសម្លាប់ខ្លួនឯងពីលើអាគារ២ជាន់កំពស់៧ម៉ែត្រ នៅចំនុចក្រុមហ៊ុនញូញៀន ស្ថិតនៅស្រុកគីរីសាគរ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យក្រោយមកក្រុមហ៊ុនបានដឹកសពមកតម្កល់ទុក នៅវត្តអណ្ដូងទឹក ស្រុកបូទុមសាគរ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ GIN MING ភេទប្រុសអាយុ១៩ឆ្នាំ។
តាមការសន្និដ្ឋាន សពពិតជាស្លាប់ដោយធ្វើអត្តឃាតលោតសម្លាប់ខ្លួនពីលើអគារ២ជាន់កំពស់៧ម៉ែត្រពិតបា្រកដមែន។
មូលហេតុ មានវិបត្តិគ្រួសារ ៕